អត្ថបទពាណិជ្ជកម្ម
តោះ! ខ្ចីប្រាក់ត្រឹ​ម​តែ ១ ០​០០ដុល្លា​រ យ៉ាង​​រ​ហ័ស​ គ្មាន​ទ្រព្យប​ញ្ចាំ​​​​​ដោយ​​​ប្រើApp “Chief Easy”
16, Nov 2021 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
ធនាគារ​ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម​.ក កាល​ពីម្សិលមិញ​ ​​បានដាក់ចេ​​ញនូ​វផលិតផល​ថ្មីមួយ​ ឈ្មោះ«Chief Easy» ។ ​លោក សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយកប្រតិបត្តិ​ ធនាគារ​ពាណិជ្ជ ឈីហ្វ បញ្ជាក់ថា ការបង្កើតឡើងនូវផលិតផលថ្មីនេះ គឺដើម្បីផ្តល់ឱកាស​ដល់​ប្រជាពល​រដ្ឋកម្ពុជាអាច ​​ខ្ចីឥណទាន​ខា្នត​តូច​បំផុត​ និង​មា​នសុវត្ថិភាព ​ដើម្បីយក​ទៅប្រើប្រាស់​ក្នុងគោល​បំណង​ផ្សេងៗ ជំនួស​ការខ្ចីប្រាក់ ​​​ក្រៅប្រព័ន្ធ​ដែល​គ្មាន​សុវត្ថិភាព។​ ​
 


ថ្លែងប្រាប់​អ្នកសារព័ត៌មាន នា​សន្និសីទកាសែត​​ កាលពីថ្ងៃទី ១៥ វិច្ឆិកា​​ នៅសាខាធានាគារ ឈីហ្វ ច្បារ​អំពៅ​ ក្នុង​ខណ្ឌច្បារអំពៅ​ លោ​ក សឿង ម៉ូរ៉ារិទ្ធ បាន​ពន្យល់​ថា កម្មវិធីកម្ចី​ខ្នាត​តូច «Chief Easy»​នេះ​ នឹង​សម្រួលដល់​ប្រជាពលរ​ដ្ឋ ​​ក្នុ​ងការស្នើកម្ចីពីធនាគារពាណិជ្ជឈីហ្វ ដោយ​ប្រើ​ត្រឹមរយៈ​​ពេលតែ១៥នាទី​ប៉ុណ្ណោះ ​តាមទូ​រស័ព្ទ​ដៃ។​ វា​​នឹង​​សម្រួល​ដ​​ល់អ​តិថិ​ជន ​ក្នុងការ​​ស្នើសុំ​ខ្ចី​ប្រា​ក់ បា​នគ្រប់កន្លែង គ្រប់​ពេលវេលា ​មិនថានៅកន្លែង​ធ្វើការងារ ​នៅ​ផ្ទះ ឬនៅកន្លែងណា​ក៏ដោយ គឺគ្រាន់តែ​មាន​កម្មវិ​ធី App Chief Easy ​ក្នុងទូរស័ព្ទដៃ​របស់​លោក​អ្នក នោះ​ជាការស្រេច។
 


លោកម៉ូរ៉ារិទ្ធ បាន​​មាន​ប្រសាសន៍​ថា ៖ «កម្ចីនេះ លោក​អ្នកខ្ចីបាន​រហូត​ដល់ ១ ០០០​ ដុល្លារ នឹង​ត្រូវបង់​សងធនាគារវិញ​ រយៈពេលពី​ ១ ខែ រហូត​ដល់ ​១២ខែ ហើយលោ​កអ្នក អាច​ជ្រើសរើស​ចំនួ​នខែ ដែលត្រូវបង់​សង តាម​តម្រូវការ​របស់លោកអ្នក ​នៅពេល​ស្នើសុំតាម​ប្រព័ន្ធ ​ក្នុង​​​​ទូរ​ស័ព្ទ​ដៃ»។ លោកបាន​បន្ថែមថា​ ប្រព័ន្ធ​ប្រតិបត្តិការ Chief Easy នេះអតិថិជន អាចខ្លីរយៈ​ពេល​ ១២ ខែ ក្នុងទំហំការ​ប្រាក់ ​១៨ ភាគរយ ​ក្នុង​មួយឆ្នាំ ​ដោយគ្មាន​ទ្រព្យបញ្ចាំ។ 


 
ចំពោះ​អត្រាការ​ប្រាក់ថេរ១៨​ភាគរយនេះ ត្រូវ​គណនា​ប្រចាំថ្ងៃ​ដោយគិ​តតាមមូល​ដ្ឋាន ៣៦០ថ្ងៃ ក្នុងមួយ​ឆ្នាំ ហើយគិត​លើ​ចំនួនថ្ងៃ​ជាក់​ស្តែង​ដែលបានប្រើប្រាស់ ​ដោយគិត​ចាប់
ពីថ្ងៃដែល​ឥណទាន​បាន​ដាក់​ ឱ្យប្រើប្រាស់​លើកដំបូង។ ការប្រាក់ត្រូវ​បង់រៀង​រាល់ខែនីមួយៗ ​ដែល​ត្រូវបង់​គិតរាប់ពី​កាល​បរិច្ឆេទ​ នៃការផ្តល់​ឥណ​ទា​ន។ 
ប្រព័ន្ធ​ប្រតិបត្តិការ Chief Easy បើកដំណើរ​ការ ២៤ម៉ោង ក្នុងមួយ​ថ្ងៃ និង​៧ថ្ងៃ ក្នុងមួយ​សប្តាហ៍។ ក្នុងករណី ​កាលបរិច្ឆេទ​ស​ង ស្ថិត​ក្នុងថ្ងៃ​ចុងសប្តាហ៍ និង/ឬ ថ្ងៃឈប់​សម្រាក អ្នកខ្ចីត្រូវ​ទទួល​បន្ទុកក្នុង​ការដាក់​ប្រាក់ជា​មុ​នក្នុ​ងគណនី ទុក​សម្រាប់​ទូទាត់​បង់ការ​ប្រាក់។ ក្នុងករណី ​អតិថិជន​បំពាន​លក្ខខណ្ឌ ​ធនាគារ​មាន​សិទ្ធិ ទាមទារ​សង​ត្រលបើឥណទាន​មួយផ្នែក ​ឬទាំងស្រុង​មកវិញ ក្នុង​ករណី ​អ្នកខ្ចីប្រើប្រាស់​ឥណទាន​នេះ មិនត្រូវ​នឹងគោលដៅ​ដូច​មានចែងក្នុងប្រព័ន្ធ​ប្រតិបត្តិការ​ Chief Easy។
 


លោក ម៉ូរ៉ារិទ្ធ បាន​ពន្យល់ ថាអតិថិជន​អា​ចស្នើ​កម្ចីនេះ បានច្រើន​នាក់​នៅក្នុង​រង្វង់​គ្រួសារ​របស់​លោកអ្នក ដោយ​ផ្អែកលើប្រាក់ចំណូល​បុគ្គល ដោយ​គ្រាន់តែភ្ជាប់មក​ជាមួយ នូវ​សៀវភៅ​គ្រួសារ កាត​បុគ្គលិក​ ឬនាមប័ណ្ណផ្ទាល់​ខ្លួន​ជាដើម ​និងរបាយការណ៍​ប្រាក់​ចំណូល​ប្រចាំខែ ​៣ខែចុង​ក្រោយ ​ដើម្បី​ជាឯកសារ​ក្នុង​ស្នើសុំ​កម្ចី​រហ័ស​នេះ។ 
 



កម្ចីរហ័សនេះដែរ​ គឺ​ប្រជាពលរដ្ឋ​ទូទៅអាច​ស្នើ​បាន​គ្រប់​មជ្ឈដ្ឋាន ​មិន​ថា​អាជីវករ​ សិស្ស ​និស្សិត និង​បុគ្គលិក​ជាដើម។ ការ​ស្នើកម្ចីបែប​ឌីជី​ថលនេះ គឺពិត​ជាងាយ​ស្រួល ​និងរហ័ស​មែនទែន៕​
 
ដើម្បីកាន់​តែ​ជ្រាបច្បាស់ សូម​លោកអ្នក​ទស្សនាវីដេអូណែនាំ​ខាង​ក្រោម៖
 
 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com