កីឡាអន្តរជាតិ
អន្តរជាតិ
ទោះត្រូវលេង Play-off លោក Mancini ទុកចិត្តអ៊ីតាលីនឹងទៅលេង World Cup កាតា
16, Nov 2021 , 5:29 pm        
រូបភាព
គ្រូបង្វឹក អ៊ីតាលីលោក Roberto Mancini មានទំនុកចិត្តខ្ពស់លើលើកូនក្រុមរបស់ខ្លួនថា នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ World Cup នៅកាតា ទោះត្រូវឆ្លងកាត់ប្រកួតវគ្គ Play-off ក្ដី។ អៀរឡង់ខាងជើង ជាក្រុមរារាំងដំណើររបស់អ៊ីតាលីទទួលបានកៅអីស្វ័យប្រវត្តិ។



ក្រុមអ៊ីតាលីបានត្រឹមខកចិត្ត ខណៈមិនអាចរកបានជ័យជម្នះទល់ក្រុមជម្រើសជាតិអៀរឡង់ខាងជើងដើម្បីបានសំបុត្រយន្តហោះទៅកាតាដោយស្វ័យប្រវត្តិ។ លទ្ធផលស្មើនេះ ធ្វើឱ្យអ៊ីតាលី ធ្លាក់មកលេងវគ្គ Play-off ដើម្បីប្រជែងកៅអីតំណាងអឺរ៉ុប។ បានដោយលទ្ធផលបានបញ្ចប់ត្រឹមស្មើ០-០។
 
ទោះជាយ៉ាងណា លោក Mancini នៅតែមានក្តីរំពឹងខ្ពស់ដដែលក្នុងការនាំអ៊ីតាលីទៅកាន់ World Cup ដោយមិនចង់ឲ្យអ៊ីតាលីខកខានព្រឹត្តិការណ៍នេះដូច World Cup ឆ្នាំ២០១៨។
«យើងត្រូវស្វែងរកជ័យជម្នះឡើងវិញ ចាប់ពីពេលនេះរហូតដល់ការប្រកួតវគ្គ Play-off ត្រូវបានបញ្ចប់នាខែមីនាឆ្នាំ២០២២ ខាងមុខ។ ខ្ញុំមានទំនុកចិត្តទាំងស្រុងអំពីការប្រកួតវគ្គ Play-off ថា ពួកយើងនឹងចូលលេង World Cup ទាល់តែបាន។» នេះជាការលើកឡើងពីសំណាក់លោក Mancini ។
 
សូមជម្រាបថាក្រុមអ៊ីតាលីបន្ទាប់ពីបានបំបាក់ក្រុមតោកំណាចអង់គ្លេសរួចដណ្តើមពានរង្វាន់ Euro 2020 រួចមក មានលទ្ធផលមិនសូវល្អឡើយ ដោយ៧ប្រកួតចុងក្រោយ ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ១ប្រកួតចាញ់ក្រុមអេស្ប៉ាញ និងស្មើ៤ប្រកួត៕ 

Tag:
 Italy
  Roberto Mancini
© រក្សាសិទ្ធិដោយ thmeythmey.com