ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំទ្រាំឈឺ! ចង់កម្ចាត់ “មុនក្នុងច្រមុះ” យក ក្រូចឆ្មារ មកធ្វើបែបនេះទៅ
20, Nov 2021 , 10:59 pm        
រូបភាព
បញ្ហាមុនក្នុងច្រមុះមិនពិបាកនឹងកម្ចាត់ឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗដោះស្រាយបញ្ហានេះ ៖

 
១. ក្រូចឆ្មារ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់សុទ្ធតែម្ដងលើមុន និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាការស្រេច។ ប្រសិនបើអ្នកមានស្បែកឆាប់ប្រតិកម្ម ចូរលាយទឹកក្រូចឆ្មារជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នាជាមុនសិននឹងយកមកប្រើប្រាស់។ អនុវត្តឱ្យបានពី ១ ទៅ ២ដងក្នុងមួយថ្ងៃ។
 
២. ស្អំកម្ដៅ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំកម្ដៅលើច្រមុះសម្រាប់រយៈពេល ៥នាទី សឹមយកចេញជាការស្រេច។ អ្នកក៏អាចប្រើប្រាស់ទឹកក្ដៅឧណ្ហៗលាងលើមុនក៏បាន។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
 
៣. ប្រេងដើមតែ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដើមតែ ៤ដំណក់ជាមួយប្រេងដូង ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើមុន និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកក៏អាចទុកចោលសម្រាប់រយៈពេលពេញមួយយប់បានផងដែរ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
 
៤. ប្រេងដូង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងធម្មជាតិលើមុនក្នុងច្រមុះនោះ និងទុកចោលរហូតដល់ស្ងួតដោយឯកឯង។ លាបឡើងវិញតាមការចាំបាច់ ឬអនុវត្តឱ្យពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com