ជាតិ
ពីនេះ ពីនោះ
ខេត្តកណ្ដាល ទឹកដីកំណើតកវីប្រជាប្រិយជាច្រើនរូប
21, Nov 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ខេត្តកណ្ដាល ជាខេត្តវាលរាបនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ ដោយមានទន្លេធំៗបីហូរកាត់ គឺទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ ខេត្តនេះជាទឹកដីកំណើត របស់កវីប្រជាប្រិយល្បីៗ ដូចជា ឧកញ៉ា សុត្តន្តប្រីជាឥន្ទ និង កវី អ៊ុក អូ ហៅភិរម្យង៉ុយ។


ឧកញ៉ា សុត្តន្តប្រីជាឥន្ទ (១៨៥៩-១៩២៤) កើតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកមានឪពុកជាកសិករ និងជាអាចារ្យវត្ត ហើយលោកបានបួសនិងបានចេញទៅបន្តការរៀនសូត្រនៅប្រទេសថៃ។ លោកបានធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ ផ្នែកផ្ទៀងផ្ទាត់គម្ពីរ និងតែងវចនានុក្រម។ ស្នាដៃរបស់លោកមានបន្សល់ទុកមានច្រើនមុខ ខណៈស្នាដៃល្បីជាងគេគឺ «គតិលោក» និង «និរាសនគរវត្ត»។ 
 
កវី អ៊ុក អ៊ូ ហៅភិរម្យង៉ុយ (១៨៦៥-១៩៣៦) កើតនៅឃុំកំបូល ស្រុកភ្នំពេញ(បច្ចុប្បន្នអង្គស្នួល)។ លោកបានរៀនសូត្រនៅវត្ត និងបួសជាសង្ឃ។ ក្រោយពេលសឹក លោកបានចូលធ្វើការរាជការ ហើយបានលាឈប់ រស់នៅជាកសិករវិញ។ លោកមានវោហារ ប្រាជ្ញាវាងវៃ ចេះភ្លេង ចេះច្រៀង។ លោកតែងចម្រៀង ឬទេសនាពីបញ្ហាជីវិតប្រចាំថ្ងៃរបស់កសិករ ដែលអាចឱ្យពួគគេទាញយកបាននូវគតិល្អៗ។ ស្នាដៃរបស់លោក ដែលមាននៅសល់បច្ចុប្បន្ន មានចំនួនប្រាំសុទ្ធតែជាកំណាព្យ៕ 
 
(ដកស្រង់ពី សៀវភៅខ្ញុំចង់ដឹង «យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រកម្ពុជា» របស់អង្គការស៊ីប៉ា)
 
 
 

Tag:
 ThmeyThmey25
  sipar
  ខ្ញុំចង់ដឹង
  ភិរម្យង៉ុយ
  សុត្តន្តប្រីជាឥន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com