កីឡាអន្តរជាតិ
អន្តរជាតិ
សារព័ត៌មានអង់គ្លេស៖ Pochettino អាច​​ចោល​ PSG ដើម្បី​ស្រវាយក Man Utd
23, Nov 2021 , 11:04 am        
រូបភាព
លោក Mauricio Pochettino បើកផ្លូវសម្រាប់តំណែងអ្នកចាត់ការទូទៅថ្មីក្រុម Manchester United ប្រសិនបើក្លិបយក្សអង់គ្លេសមួយនេះត្រូវការ បើទោះសព្វថ្ងៃខ្លួនកំពុងដឹកនាំក្លិបយក្សបារាំង Paris St-Germain ក្តី។ នេះបើតាម​ការផ្សាយ​របស់ BBC ក៏ដូចជា Sky Sports News ។

 
ក្លិបបិសាចក្រហម កំពុងស្វែងរកអ្នកចាត់ការថ្មីជំនួសលោក Ole Gunnar Solskjaer ដែលត្រូវបញ្ចប់តំណែង បន្ទាប់ពីដឹកនាំក្រុមបិនបានលទ្ធផលផ្លែផ្កា។ Pochettino ស្ថិតក្នុងចំណោមបេក្ខភាពម្នាក់ដែរ ដើម្បជំនួសអ្នកចាត់ការសញ្ជាតិន័រវែសនៅ Old Trafford។
 
Pochettino, Zinedine Zidane, Brendan Rodgers គ្រូ Leicester​ លោក  Erik Ten Hag គ្រូ Ajax និង Laurent Blanc ជាដើមសុទ្ធតែជាជម្រើសដើម្បីក្លាយជាអ្នកចាត់ការទូទៅ Man Utd។
 
យ៉ាងណាក៏ដោយ ក្នុងចំណោមពួកគេនៅមិនទាន់មានបេក្ខភាពរូបណាច្បាស់សម្រាប់ Man Utd នៅឡើយនោះទេ ប៉ុន្តែ​លទ្ធភាព​អាចជាលោក Pochettino ដែល​មានភាគរយច្រើនជាងគេ ។
 
បើតាមការផ្សាយរបស់កាសែត BBC អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ដែលកំពុងដឹកនាំ PSG ក៏បានបង្ហាញបំណងចង់ត្រឡប់ទៅ Premier League វិញដែរ ដោយអតីតអ្នកចាត់ការ Tottenham Hotspur រូបនេះបើកផ្លូវសម្រាប់តំណែងគ្រូ Man Utd។
 
Pochettino មិនសូវសប្បាយចិត្តក្នុងការកាន់តំណែងនៅ PSG ឡើយ បើទោះបានដឹកនាំក្រុមនេះនាំមុខដាច់ក្នុងតារាងពិន្ទុ Ligue 1 បារាំងរដូវកាលនេះ។ គ្រូវ័យ៤៩ឆ្នាំរូបនេះ មិនពេញចិត្តវិធីសាស្ត្រគ្រប់គ្រងក្លិបយក្សបារាំងដែលមានលោក Leonardo ជាប្រធានឡើយ។
 
Pochettino រីកមុខមាត់ខ្លាំងអំឡុងពេលដឹកនាំក្រុមរហស្សនាមមាន់ខ្នាយមាសរយៈពេល៥រដូវកាល។ មុនពេលត្រូវបញ្ចប់តំណែងមួយរដូវកាល Pochettino បានជួយ Spurs ឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League បើទោះទទួលបានត្រឹមរងជើងឯកក្តី៕

Tag:
 Manchester United
  Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com