ជាតិ
លោក ឈាង ផាន់ណារ៉ា ឡើងជាស្នងការខេត្តតាកែវ ជំនួសលោក សុខ សំណាង
24, Nov 2021 , 10:10 am        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក សុខ សំណាង (រូបពីក្រសួងព័ត៌មាន) និង លោក ឈាង ផាន់ណារ៉ា (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ពីឆ្វេងដៃទៅ៖ លោក សុខ សំណាង (រូបពីក្រសួងព័ត៌មាន) និង លោក ឈាង ផាន់ណារ៉ា (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានប្តូរឲ្យទៅកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង។ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើជាអធិបតីរួមគ្នាក្នុងពិធីតែងតាំងលោក ឈាង ផាន់ណារ៉ា ជាស្នងការថ្មីនៃខេត្តតាកែវ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោក សុខ សំណាង ត្រូវបានប្តូរឲ្យទៅកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។


Tag:
 ស្នងការខេត្តតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com