ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ផរុសវាចា មានន័យថា សម្តីអាក្រក់, ពាក្យ​ទ្រគោះបោះបោក
28, Apr 2024 , 7:29 am        
រូបភាព
ផរុស មានន័យថា អាក្រក់ ទ្រគោះ ដោយពាក្យនេះ ត្រូវប្រើ​ផ្សំជាមួយពាក្យ​ផ្សេងទៀត ដើម្បីឲ្យមានន័យ​គ្រប់គ្រាន់។ តាមវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងនោះ មានដូចជា ផរុសវាចា, ផរុសសព្ទ, ផរុស​វាទ ជាដើម។

 
ផរុស​វាចា (អាន​ថា ផៈរុសៈវាចា) គឺ​ សម្តីអាក្រក់ ឬពាក្យទ្រគោះ, ពាក្យទ្រគោះបោះបោក, ពាក្យគ្រោតគ្រាត។ ផរុសវាទ ក៏មានន័យ​ដូចគ្នា​ផងដែរ។
 
ផរុស​សព្ទ  (អាន​ថា ផៈរុសៈ-ស័ប) មានន័យថា សូរសព្ទអាក្រក់គឺពាក្យទ្រគោះ, ពាក្យជេរ, ប្រទេច ដែលឮខ្លាំងៗរឿយៗមិនដាច់សូរ។ យើង​ក៏អាចសរសេរបានជា «បរុសសព្ទ» បានដែរ ដោយពាក្យនេះ ជិតដើមកំណើកពាក្យសំស្រ្កឹតជាង៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com