ជាតិ
ពីនេះ ពីនោះ
ឱទក មានន័យថា ដែលរស់នៅ​ក្នុងទឹក ដំណាំឱទក, ឱទកសត្វ
28, Nov 2022 , 4:58 pm        
រូបភាព
«ឱទក» (អានថា ឱទៈកៈ) ចេញពី​បាលី-សង្ក្រឹត ដែលមានន័យថា ដែល​រស់នៅក្នុងទឹក។ ដំណាំឱទក ត្រកួន, កញ្ឆែត ជាដើម។ តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត យើង​ក៏អាច​សរសេរថា «ឪទក (ឪ-ទក់) ផងដែរ។

 
ពាក្យកាព្យ រំលឹកឲ្យឧស្សាហ៍ដាំដំណាំឱទក៖ 
ដំណាំឱទក ប្រើធ្វើអន្លក់ បន្លែក៏បាន មានស្រះត្រពាំង ខែប្រាំងគង់មាន- ទឹកដក់នៅបាន-  យូរត្រូវដាំទៅ ។ កុំខ្ជិលច្រអូស ខ្វះដើរងងូស សុំគេអ្នកក្រៅ សុំគេ ញយពេក អ្នកមានមាត់ឆៅ  គេស្ដីប្រដៅ គួរខ្មាសគេណាស់ ។ ដំណាំឱទក ដាំច្រើនអាចលក់ ព្រោះកើតរហ័ស ពុំយូរប៉ុន្មាន បានប្រាក់ច្បាស់ៗ បានជាចាស់ៗ ហៅទ្រព្យផ្គាប់ឆ្នាំង ។ 
 
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា –ទៈកៈ, ដូចជា ឱទកជាតិ ជាតិដំណាំជាដើម ដែលរស់នៅក្នុងទឹក  ។ ឱទកនិវាប បន្លែទឹក ។ ឱទកសញ្ជាតិ ជាតិអ្វីៗដែលកើតឯងក្នុងទឹក ។ ឱទកសត្ត ឬ ឱទកសត្វ សត្វដែលកើតក្នុងទឹកហើយរស់នៅក្នុងទឹក ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com