អត្ថបទពាណិជ្ជកម្ម
បញ្ចុះតម្លៃរហូតដល់​ 1,500 ដុល្លារ ព្រមទាំងទទួលបានសេវាកម្មពិសេសៗពីអេស្កាវ៉ាទ័រគូបូតាស៊េរីថ្មី គ្រប់ទំហំ
03, Dec 2021 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
ស្យាមគូបូតាបើកសម្ពោធ អេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីទំហំ3តោន KX033 & U36 និងទំហំ1.7តោន U17-3 ព្រមជាមួយការបញ្ចុះតម្លៃ​រហូតដល់ ១,៥០០ ដុល្លារ សម្រាប់អតិថិជន ១០ នាក់ដំបូងតែប៉ុណ្ណោះ! ដើម្បីឆ្លើយតបតម្រូវការការងារនិងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែខ្ពស់ជាងមុនទ្វេដង ពីព្រោះតែអេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីមានរយៈចម្ងាយនៃការជីកវែង ម៉ាស៊ីនកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេង ធ្វើការបានរហ័សរហួន ផ្នែកជើងក្រោមធន់ជាមួយរ៉ូឡូកង់ច្រវ៉ាក់៤គ្រាប់ ដែលមានរូបរាងស្រស់ស្អាត រឹងមាំ បន្ថែមប្រសិទ្ធភាពក្នុងការងារ។ 
 
ទំនាក់ទំនងដើម្បីក្លាយជាម្ចាស់អេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីនេះ មិនត្រឹមតែទទួលបានការបញ្ចុះតម្លៃ 1,500 ដុល្លារតែបុណ្ណោះទេ ថែមទាំងទទួលបានសិទ្ធពិសេសដូចជា ៖
 
- បង់រំលស់ចាប់ពី 30% ដល់ 40% រំលស់រហូតដល់ 3ឆ្នាំ
- បញ្ចុះតម្លៃ 20% លើគ្រឿងបន្លាស់រយៈពេល 2 ឆ្នាំ
- ធានាគុណភាពអេស្កាវ៉ាទ័រ 2 ឆ្នាំ 3000 ម៉ោង
- ឥតគិតថ្លៃឈ្នួល ថ្លៃធ្វើដំណើរ សេវាកម្មជាមួយកម្មវិធីថែទាំ 1-5-12 & Kum-Aun-Jai
 
អេស្កាវ៉ាទ័រគូបូតាស៊េរី KX033& U36  មានរយៈពេលធ្វើការយូរជាងមុនប្រើបានទាំងក្នុងការងារកសិកម្ម និងការងារសំណង់ មានដៃជីកបានក្នុង រយៈចំងាយឆ្ងាយរហូតដល់ 5100​mm ម៉ាស៊ីនប្រភេទបាញ់ប្រេងផ្ទាល់​ហៅថា Direct Injection ព្រមជាមួយប្រព័ន្ធបូមហៃដ្រូលិកប្រភេទថ្មីទំនើបប្រើប្រាស់ប្រេងហៃដ្រូលិកតិច​ និងធ្វើការបានលឿនរហ័ស។​ មិនតែប៉ុណ្ណោះ អេស្កាវ៉ាទ័រ U36 មានបច្ចេកវិទ្យា Zero-tail swing ដោយមានផ្នែកខាងក្រោយខ្លីជាងកង់ អាចស៊ីរ៉េរយៈគម្លាតកង់ច្រវាក់ឱ្យវែងខ្លីបានក្នុងកន្លែងការងារមានទីតាំងតូចចង្អៀត ងាយស្រួលជាងស៊េរី U35 ការប្រើប្រាស់កាន់តែងាយស្រួល។ ចំណែក U17-3 ប្រើម៉ាស៊ីនម៉ាស៊ូត16កំលាំងសេះ រយៈកណ្តាលកង់ច្រវាក់អាចស៊ីរ៉េបានពី 1.24ម៉ែត្រ ដល់ 0.99ម៉ែត្រ ងាយស្រួលធ្វើការក្នុងទីធ្លាចង្អៀត គ្រោងដំបូលសុវត្ថិភាព ROPS/FOPS និងមានទម្ងន់ស្រាល ងាយស្រួលចល័ត​។​


 
 ដើម្បីទទួលបានការបញ្ចុះតម្លៃ សូមទំនាក់ទំនងមកកាន់ 
ទូរសព្ទ 092-555-066
ទស្សនាវីដេអូបាននៅទីនេះ៖ 
KX033 & U36 series :
 
 
U17-3 :

© រក្សាសិទ្ធិដោយ thmeythmey.com