កីឡាអន្តរជាតិ
អន្តរជាតិ
Erickson ចូលហ្វឹកហាត់ឡើងវិញជាមួយក្លិបចាស់ Odense ចាប់តាំងពីមានបញ្ហាបេះដូង
03, Dec 2021 , 5:59 pm        
រូបភាព
Christian Ericksen អតីតខ្សែបម្រើរបស់ក្លិប Tottenham Hotspurs នាថ្ងៃទី៣ខែធ្នូ បានចូលមកហ្វឹកហាត់វិញហើយ នៅក្លិបចាស់ Odense ក្នុងប្រទេសដាណឺម៉ាកជាលើកដំបូង បន្ទាប់ពីកីឡាករវ័យ២៩ឆ្នាំរូបនេះ មានបញ្ហាគាំងបេះដូងអំឡុងប្រកួតពានរង្វាន់ UEFA Euro 2020។



Ericksen បានដួលសន្លប់ដោយសារគាំងបេះដូងអំឡុងការប្រកួតអាណឺម៉ាករវាងហ្វាំងឡង់កាលពីខែមិថុនា។ Erickson ត្រូវបានក្រុមគ្រូពេទ្យបានជួយសង្រ្គោះបឋមបន្ទាន់ភ្លាមៗនៅលើទីលាន មុនបញ្ជូនទៅកាន់មន្ទីពេទ្យ អតីតកីឡាករ Spures រូបនេះ ទទួលការវះកាត់បេះដូងបានជោគជ័យ។ 
 
មកដល់ពេលនេះ Ericksen នៅតែត្រូវបំពាក់ឧបករណ៍ជំនួយបេះដូងនៅឡើយ ហើយរូបគេក៏មិនអាចបន្តលេងឱ្យក្រុម Inter Milan បានទៀតដែរ។ ប្រធានផ្នែកកីឡារបស់ក្លិប Odense លោក Michael Hemmingsen បានលើកឡើងថា អតីតកីឡាករក្លិប Spurs រូបនេះកំពុងតែហ្វឹកហាត់ជាមួយគ្រូផ្ទាល់ខ្លួនរបស់គេ ក្នុងទីលានហ្វឹកហាត់ OB’s Adalen ហើយនេះជារឿងដែលសប្បាយចិត្តនឹងអបអរដល់គេ។
 
«យើងពិតជាសប្បាយចិត្តខ្លាំងណាស់ពេល Ericksen បានកំពុងតែស្ថិតនៅហ្វឹកហាត់ជាមួយយើងពេលនេះ។ យើងបានធ្វើការងារយ៉ាងជិតស្និទជាមួយ Christian មុនរូបគេបានផ្លាស់ចេញទៅ ហើយពេលនេះយើងក៏នៅតែសប្បាយចិត្តពេលរូបគេបានសួរយើង ដើម្បីមកហ្វឹកហាត់នៅផ្ទះចាស់ជាថ្មី។»លោក Hemmingsen ប្រាប់ទៅកាន់ BT Sports។
Erickson អាចត្រូវបានការអនុញ្ញាតឱ្យចូលលេងក្នុងលីគផ្សេងៗនៅទូទាំងទ្វីបអឺរ៉ុប ក្រៅពីលីគធំៗក្នុងតំបន់។នេះបើតាមការផ្សាយរបស់ BT Sports ក្នុងប្រទេសដាណឺម៉ាក៕

Tag:
 Christian Ericksen
© រក្សាសិទ្ធិដោយ thmeythmey.com