ជាតិ
រថយន្ត
សេដ្ឋកិច្ច
បន្ធូរបន្ថយបង់ពន្ធ-អាករ៖ រថយន្តចង្កូតឆ្វេងផុតកំណត់នៅចុងខែនេះ ហើយចង្កូតស្តាំបន្តដល់ខែមិថុនា
06, Dec 2021 , 7:29 pm        
រូបភាព
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ(អគរ) បានរំលឹកឲ្យម្ចាស់រថយន្តចង្កូតឆ្វេងទៅបង់ពន្ធ-អាករឲ្យបានក្នុងខែធ្នូនេះ។ ចំណែក រថយន្តចង្កូតស្ដាំ អគរបន្តបន្ថរបន្ថយពន្ធ-អាករ ១០ភាគរយរហូតដល់ថ្ងៃទី៣០មិថុនា ឆ្នាំក្រោយ ដើម្បីមានពេលវេលាក្នុងការកែចង្កូតពីស្ដាំមកឆ្វេង ឲ្យស្របតាមច្បាប់តាមច្បាប់ចរាចរណ៍ផ្លូវគោករបស់លកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

 
អគ្គនាយកដ្ឋានគយ បានរំលឹកដល់ម្ចាស់រថយន្តចង្កូតឆ្វេងដែលគ្មានពន្ធក្នុងស្រុកថា ការបន្ធូរបន្ថយការបង់ប្រាក់ពន្ធ-អាករ ១០ភាគរយ នឹងផុតកំណត់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្ចេង។ បើមិនបានបង់ពន្ធ-អាករទេនោះ នឹងត្រូវបង់ពេញ មិនទទួលបានការបន្ធូរបន្ថយឡើយ។ ចំណែក រថយន្តចង្កូតស្ដាំ អគរបន្តអនុគ្រោះបន្ធូរបន្ថយការបង់ពន្ធ-អាករ ១០ភាគរយ ដល់ថ្ងៃទី៣០មិថុនា ឆ្នាំ២០២២ ដើម្បីមានពេលវេលាកែចង្កូតពីស្ដាំទីឆ្វេងស្របតាមច្បាប់ចរាចរណ៍កម្ពុជា។ 
 
អគរ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២២ គយនឹងចុះបង្ក្រាបនៅទីតាមសាធារណៈលើរថយន្តដែលគ្មានពន្ធនិងអាករគ្រប់ប្រភេទ។ លើសពីនេះ នៅថ្ងៃទី១កក្កដា ឆ្នាំ២០២១ អគរ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធាការចុះបង្ក្រាបយ៉ាងតឹងរឹងលើរថយន្តគ្មានពន្ធ ហើយរថយន្តចង្កូតស្ដាំបើបង្ក្រាបបាន នឹងត្រូវដោះបំបែកគ្រឿងបន្លាស់ឬកំទេចចោល៕ 
 

Tag:
 ពន្ធ-អាករ
© រក្សាសិទ្ធិដោយ thmeythmey.com