អត្ថបទពាណិជ្ជកម្ម
ក្រុម See You Soon នឹងតំណាងកម្ពុជា ក្នុងការប្រកួតពិភពលោក M3 World Championship ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata
07, Dec 2021 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
ជើងឯកកីឡាអេឡិចត្រូនិកក្នុងកម្មវិធីប្រកួត MPL Cambodia រដូវកាលទី ១ ក្រុម 'See You Soon' នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M3 World Championship វគ្គបី ដែលជាការប្រកួតហ្គេម Mobile Legends: Bang Bang World Championship ដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងនៅប្រទេសសិង្ហបុរី។  ក្រុម See You Soon ក៏មានការគាំទ្រពីក្រុមហ៊ុន Smart Axiata ដែលបានវិនិយោគយ៉ាងសន្ធឹកក្នុងការអភិវឌ្ឍន៍ អ្នកមានទេពកោសល្យក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។

សមាជិកក្រុមចូលរួមចំនួន ១៦ ក្រុមមកពី ១២ ប្រទេសក្នុងទ្វីប អាស៊ី អឺរ៉ុប និងអាមេរិក នឹងប្រជែងគ្នា ដើម្បីដណ្តើមយកទឹកប្រាក់រង្វាន់ចំនួន ៨០០,០០០ ដុល្លារ។ ការប្រកួតបានចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី ១៩ ខែធ្នូ។ អ្នកគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាអាចមើលការផ្សាយផ្ទាល់នៃការប្រកួតនេះ នៅលើហ្វេសប៊ុក Leng by Smart។


 
ប្រធានក្រុម See You Soon សំ សុផានី (ឈ្មោះហៅក្រៅ Paragon) បាននិយាយ៖ «ខ្ញុំមានគម្រោងបង្កើតបរិយាកាសឲ្យកាន់តែជិតស្និតដូចជាក្រុមគ្រួសារ ដោយជំរុញឲ្យប្រសើឡើងការខិតខំប្រឹងប្រែង ផ្នត់គំនិត ការតាំងចិត្ត ការតស៊ូ និងភាពក្លាហាន។       ជ័យជំនះពី M3 World Championship នឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក៏ដូចជាសម្រាប់អ្នកចូលចិត្តហ្គេម Mobile Legends នៅកម្ពុជាផងដែរ។ វាពិតជាអស្ចារ្យណាស់ដែលយើងទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសជាមួយនឹងការគាំទ្រពេញទំហឹងពីក្រុមហ៊ុន Smart Axiata ក្នុងការសម្រេចបាននូវឱកាសនេះសម្រាប់ពួកយើង។»
 
ក្នុងអំឡុងពេលយុទ្ធនាការដណ្តើមពានក្នុងឆ្នាំនេះក្នុងការប្រកួត MPL Cambodia រដូវកាលទី១ ក្រុម See You Soon បានបង្ហាញឱ្យឃើញពីភាពស៊ីសង្វាក់គ្នាក្នុងការប្រកួតជែង ដោយយកឈ្នះក្រុម DG Quantum 3 ទល់នឹង 2 ក្នុងការប្រកួតវគ្គចុងក្រោយ។
 
ដោយមានការគាំទ្រពីក្រុមហ៊ុន Smart ក៏ដូចជាភាពជាដៃគូជាមួយក្រុមហ៊ុន Moonton Games ដែលជាក្រុមហ៊ុនដែលបង្កើតហ្គេម Mobile Legends: Bang Bang ការប្រកួត MPL Cambodia ត្រូវបានចាប់ផ្ដើមប្រកួតកាលពីខែសីហា ឆ្នាំ២០២១។ ការប្រកួតកីឡាអេឡិចត្រូនិកបានបញ្ចប់ដោយក្រុម See You Soon ទទួលបានជ័យលាភី ហើយជាលទ្ធផលក្រុមនេះក៍បានទៅចូលរួមការប្រកួតពិភពលោក M3 World Championship នៅប្រទេសសិង្ហបុរី។
 
ការប្រកួត MPL Cambodia រដូវកាលទី ២ នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ ហើយនឹងកាន់តែរំភើប ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងការកម្សាន្តនៃកីឡាអេឡិចត្រូនិកកាន់តែច្រើន។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការកើនឡើងនៃកីឡាអេឡិចត្រូនិក និងការចូលរួមរបស់ក្រុមកម្ពុជាក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជួយបង្កើនទំនាក់ទំនង ភាពជាអ្នកដឹកនាំ ការងារជាក្រុម និងជំនាញផ្នែកឌីជីថលរបស់យុវជនកម្ពុជា និងរួមចំណែកយ៉ាងច្រើននៃការអភិវឌ្ឍន៍ក្នុងវិស័យនេះនៅកម្ពុជា។ យើងមានមោទនភាព ដែលបានជួយក្រុមកម្ពុជាឱ្យទទួលបានបទពិសោទធ៍លើឆាកអន្តរជាតិដោយក្នុងនាមជាអ្នកឧបត្ថម្ភក្នុងស្រុកផ្លូវការក្នុងការប្រកួតជើងឯកពិភពលោក M3»។


 
ការប្រកួត MPL Cambodia រដូវកាលទី១ ទទួលបានការចូលមើលរាប់លានដងលើអិុនធឺណិត នៅពេលចាប់ផ្តើមដំបូងកាលពីខែសីហា ឆ្នាំ 2021។ ចំនួនអ្នកចូលមើលលីក MPL Cambodia ច្រើនបំផុតរហូតដល់ទៅ 62មឺុន នាក់ ក្នុងពេលមួយនោះ។
 
ក្នុងនាមជាប្រតិបត្តិករសេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា ក្រុមហ៊ុន Smart បានប្តេជ្ញាក្នុងការផ្តល់សេវាប្រព័ន្ធអិុនធឺណិតកាន់តែលឿន និងទិន្នន័យកាន់តែច្រើន។ ក្រុមហ៊ុនក៏បានឈានមុខគេក្នុងការអភិវឌ្ឍវិស័យហ្គេម និងកីឡាអេឡិចត្រូនិកផងដែរ។ 
 
នៅមុនព្រឹតិ្តការណ៍កីឡាអាសុីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រុមហ៊ុន Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអ្នកចូលចិត្តហ្គេមអេឡិចត្រូនិកនៅកម្ពុជាក្នុងការរៀបចំការប្រកួតនានា ក្នុងតំបន់ លើបណ្តាញដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្ដល់ជូន និងព្រឹត្ដិការណ៍នានានៃកីឡាអេឡិចត្រូនិករបស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ហ្វេសប៊ុករបស់ Leng by Smart ឬទៅកាន់ www.smart.com.kh
 
អំពីក្រុមហ៊ុន Smart 
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។


 
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។


 
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
 
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
-ចប់-
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អីុមែ៉ល៖ [email protected]

© រក្សាសិទ្ធិដោយ thmeythmey.com