កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកបាល់ទាត់ម្នាក់ស្លាប់ដោយសារគាំងបេះដូង ក្រោយអបអរគ្រាប់បាល់ចុងម៉ោង
08, Dec 2021 , 10:29 pm        
រូបភាព
គ្រូ​បង្វឹកកីឡា​បាល់ទាត់​អេហ្ស៊ីប​ម្នាក់​បាន​ស្លាប់​ដោយសារ​គាំង​បេះដូង អំឡុងពេល​អបអរ​គ្រាប់បាល់ជ័យជម្នះរបស់កូន​ក្រុម​។


បើតាមការផ្សាយរបស់កាសែត The Sun លោក Adham El-Selhadar អ្នកចាត់ការទូទៅ El Magd បានដឹកនាំក្រុមឈ្នះ El Zarqa ១-០ នាការប្រកួតលីគលំដាប់ទី២អេសហ្ស៊ីប Egyptian Second Division clash នៅថ្ងៃទី២ ខែធ្នូ សប្តាហ៍មុន។
 
គ្រាប់បាល់ជ័យជម្នះ​ ១-០ ធ្វើបានដោយកូនក្រុមលោក El-Selhadar នៅនាទី៩០+២ ដើម្បីជួយ El Magd ទទួលបាន៣ពិន្ទុ។ ជាអកុសល គ្រាប់បាល់ចុងម៉ោងនេះ បានធ្វើឱ្យគ្រូបង្គោល El Magd ស្លាប់ដោយសារគាំងបេះដូង។
 
El-Selhadar សញ្ជាតិអេហ្ស៊ីប ភ្ញាក់ផ្អើលនឹងគ្រាប់ស៊ុតចុងម៉ោងរបស់កូនក្រុមរហូតមានបញ្ហាដោយសារការអបអររបស់ខ្លួន ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បុរស់វ័យ៥៣ឆ្នាំរូបនេះ ត្រូវបានក្លិប El Magd ប្រកាសថាស្លាប់នៅឯមន្ទីរពេទ្យដោយសារគាំងបេះដូង។
 
ក្រោយដំណឹងមរណភាពនេះត្រូវបានផ្សព្វផ្សាយ ក្លិបកំពូលនៅអេហ្ស៊ីបដូចជា Al Ahly SC និង Ismaily SC ដែល El Selhadar ធ្លាប់ដឹកនាំ បានផ្ញើការគោរពចំពោះការបាត់បង់ដ៏គួរភ្ញាក់ផ្អើលនេះ។
 
ក្រុមប្រឹក្សាភិបាលក្លិប El Magd ទាំងមូលប្រកាសកាន់ទុក្ខលោក El Selhadar រយៈពេល៦ថ្ងៃ និងផ្អាកការប្រកួតមួយចំនួន ដើម្បីជាការគោរពសព និងក្រុមគ្រួសារសព៕

Tag:
 Adham El-Selhadar
© រក្សាសិទ្ធិដោយ thmeythmey.com