ពីនេះ ពីនោះ
«សិក្ខាកាម» មានន័យថា អ្នក​ស្រឡាញ់​ការសិក្សា
06, Oct 2022 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ​ សម្តេចព្រះសង្ឃរាជ​ ជួន ណាត បាន​ពន្យល់ពាក្យ «សិក្ខាកាម» ដោយខ្លីថា អ្នក​ពេញ​ចិត្តកាន់តាម​សិក្ខា, អ្នក​ស្រឡាញ់​ការសិក្សា។

 
 ពាក្យ «សិក្ខា» សំដៅ​លើ​ការសិក្សា, ការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឲ្យល្អ; ខំប្រតិបត្តិ ។ 
 
 រីឯពាក្យ «កាម» គឺ សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិ និងកិលេសដែលសត្វតែងប្រាថ្នា។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អានថា កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរចំរើននៃសេចក្តីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com