ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ដែល​ជួយ​បំប៉ន​ដល់​សុខភាព​ភ្នែក​
18, Dec 2021 , 10:59 pm        
រូបភាព
ចំពោះ​អ្នក ដែល​ប្រើប្រាស់​កុំព្យូទ័រ ក្នុង​រយៈពេល​យូរ ឬ​ជា​រៀងរាល់ថ្ងៃ អាច​ធ្វើឲ្យ​ភ្នែក​របស់អ្នក​ហត់នឿយ និង​ចុះខ្សោយ​បន្តិច​ម្តងៗ​។



ប៉ុន្តែ​ពេលខ្លះ​ក៏​អាច​បណ្តាលមកពី​ការអាន សៀវភៅ​អស់​រយៈពេល​ច្រើន​ម៉ោង​ក៏​អាច​បណ្តាលឱ្យ​ភ្នែក​របស់​អស់លោកអ្នក ស្រវាំង​បាន​ផងដែរ​។​ប្រការ​ដែល​ល្អ​សម្រាប់​អស់លោក​អ្នក​នោះ គឺ​គួរ ជ្រើសរើស បន្លែ​ពណ៌​បៃតង ដែល​មាន​ជីវជាតិ​បំប៉ន​ដល់​ភ្នែក ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​ទទួលទាន​បន្លែ អាច​ងាក​មក​ទទួល​ទាន​ផ្លែស្វាយ​ទុំ ល្ហុង​ទុំ ការ៉ុត ជំនួស​វិញ​ក៏​បាន​ដែរ​។

ពីព្រោះ​ស្វាយ​ទុំ ល្ហុង​ទុំ ការ៉ុត មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​ថែរក្សា​កែវភ្នែក​របស់​អ្នក​ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង ទៀតផង​។​ស្វាយ​ទុំ ល្ហុង​ទុំ ការ៉ុត សម្បូរ​ទៅដោយ​វីតាមីន​C, E, eta-Carotene ដែល​ជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី និង​ការពារ​មិន​ឱ្យ​ភ្នែក​ចុះខ្សោយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លែស្វាយ​ទុំ​ក៏ដូចជា​ផ្លែឈើ​ដ៏​ទៃ​ទៀត​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា ជំងឺ​ទល់លាមក និង​ជំងឺ​ក្រពះ​បាន​ថែមទៀត​ផង​។​
 
​វិធីសាស្ត្រ​មួយទៀត​គឺ​អ្នក​គួរតែ​សម្រាក​ភ្នែក​របស់​អ្នក រាល់ពេល មួយ​ម៉ោង​ម្តង​ដោយ​គ្រាន់​តែ​ដើរ​ចេញ ដើម្បី​ឱ្យ​ភ្នែក​បាន​ធ្វើ​ចលនា និង​បាន​សម្រាក​ខ្លះ​។ ហើយ​អ្វី​ជាពិសេស​នោះ​អ្នក​គួរ​ទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន​ទៅតាម​អ្វីដែល អាចធ្វើ​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com