ពីនេះ ពីនោះ
«គឃ្លើន» មានន័យថា ងងើលឥតក្រែង, «គឃរ» គឺ គឃ្លើតឥតកោតញញើត
19, Dec 2021 , 7:29 am        
រូបភាព
«គឃ្លើន», «គឃរ» មានន័យ​ប្រហាក់ប្រហែលគ្នា។ នេះបើតាម​ការពន្យល់ពាក្យនីមួយៗក្នុងវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
 
«គឃ្លើន» មានន័យថាដែលមានអាការអង់អាចឥតញញើត, ងងើល, ជជើលឥតក្រែង។ ដើរគឃ្លើន, ឫកគឃ្លើន, ដំណើរគឃ្លើន ។
 
«គឃរ» មានន័យថា ដែលមានអាការខ្ទរ, គឃ្លើនឥតកោតញញើត។ ដើរគឃរ គឺដើរគឃ្លើនឥតកោតញញើត, អួតគឃរ គឺអួតក្អេងក្អាងឥតកោតញញើត, ឫកគឃរ គឺឫកគឃ្លើន, សំដីគឃរ គឺសំដីក្អេងក្អាង ឥតកោតញញើតឥតក្រែង ។
 
ពាក្យ​ផ្សេងទៀតដែលមាន​ន័យ​ដូចគ្នា ឬប្រហាក់ប្រហែលគ្នា​ មានដូចជា ឈ្នះឈ្នាន, ឈ្លានពាន, ឥតកោតញញើត, ននះនរនាទ, គគាត ជាដើម៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com