ជាតិ
ពីនេះ ពីនោះ
«ចិត្ត» និង «ចិត្រ» មានន័យដូចគ្នា ប៉ុន្តែខុសពី «ចិត» 
×![]()
តាមវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួន ណាត «ចិត្ត» ជាពាក្យបាលី និង «ចិត្រ» ជាពាក្យសំសង្ក្រឹត ដែលមានន័យដូចគ្នា ប៉ុន្តែ ពាក្យ «ចិត» មានន័យផ្សេងពីនេះ។
«ចិត្ត» ឬ «ចិត្រ» មានន័យថា ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ
ចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់ ។ល។ ចិត្ត ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ។
ពាក្យនេះ ច្រើនប្រើជា គុណសព្ទ ជាង; ផ្សំជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសបាន តាមគួរដល់ការប្រកប, ដូចជា ចិត្តកម្ម រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់... ។ ចិត្តការ ឬ ចិត្រការ្យ ឬក៏ ចិត្រករ ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ ... (ស្ដ្រីជា ចិត្តការិកា) ។ ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬ វិទ្យាខាងការវិចិត្រ ។ល។ល។
រីឯពាក្យ «ចិត» មានន័យថា កាត់ជាចំណិត។ ចិតបន្លែ ។ ចិតប្រួម ចិតសម្រួលឲ្យរួមតូចខាងចុង។ ចិតប្រួមខ្មៅដៃ ។
ចិតសិប ដែលជាបកតិសំខ្យា សំដៅលើចំនួនដប់ ៧ ដង (៧០) ។ ខ្មែរសម័យបុរាណថា ដប់ប្រាំពីរដង ៕
© រក្សាសិទ្ធិដោយ thmeythmey.com