ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ ៤​ប្រភេទ​ធ្វើ​អោយ​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ
19, Dec 2021 , 6:59 pm        
រូបភាព
បញ្ហា ក្លិន​ខ្លួន ឬ ក្លិន​មាត់​ជា​បញ្ហា​មួយ​ដែល​សុភាពបុរស សុភាពនារី​ត្រូវ​យកចិត្តទុកដាក់​និង​ចេះ​ការពារ​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នកដទៃ និង​អារម្មណ៍​របស់​យើង​ខ្លួនឯង​ផ្ទាល់​ផងដែរ​។ អនាម័យ​រាងកាយ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​អ្នក​មិន​គួរ​មើលរំលង​។ទន្ទឹមនឹងនេះ អ្នក​ក៏​គួរតែ​ចៀសវាង​នូវ​អាហារ ទាំង​៤​ប្រភេទ​ខាងក្រោម​នេះដែរ ប្រសិនបើ​អ្នក​ត្រូវមាន​ភារកិច្ច​សំខាន់ ចេញ​ទៅ​ខាងក្រៅ ឬ ជួប​នឹង​នរណាម្នាក់ ព្រោះ​វា​អាច​នឹង​រំខាន​ដល់​ទំនាក់ទំនង​រវាង​អ្នក និង ដៃគូ​សន្ទនា​បាន​៖

 
១- ខ្ទឹមបារាំង​ខ្ទឹមបារាំង​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​នៅក្នុង​បញ្ជី​អាហារ ដែលមាន ក្លិន​មិនល្អ​។ វា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ហ្វៃ​ប៊ើយ៉ា​ង​ច្រើន ហើយក៏​មាន​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​បាន​ទៀតផង ប៉ុន្ដែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​ក្លិន​របស់​វា​តែម្ដង​។ ខ្ទឹម​បារាំង អាច​ធ្វើឲ្យ​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ និង​មាន​ក្លិន​ខ្លួន​មិនល្អ​រាប់​ម៉ោង​ទៀតផង​។ ប្រសិន​ចង់​កាត់បន្ថយ​ក្លិន គឺ​មិន​ត្រឹម​ញ៉ាំ​ខ្ទឹមបារាំង​ទាំង​ឆៅ​នោះ​ទេ ពោល​គឺ​ញ៉ាំ​ឆ្អិន​ល្អ​ជាង​។​
 
២- ផ្លែ​ទូ​រ៉េ​ន​ទូ​រ៉េ​ន ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ ប៉ុន្ដែ​ទាស់​តែ​ម្យ៉ាង​គឺ​ក្លិន​មិន​ល្អ​របស់​វា​។ ក្លិន​របស់​ទូ​រ៉េ​ន គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ក្លិន​នៃ​ខ្យល់​ដកដង្ហើម​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឲ្យ​អ្នក​មាន​ក្លិនខ្លួន​មិន​ល្អ​ផង​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​ក្លិន​របស់​ទូ​រ៉េ​ន​បែបនេះហើយ បានជា​ធ្វើឲ្យ​វា​ត្រូវបាន​គេ​ហាមឃាត់​មិន​ឲ្យ​លក់​នៅ​ក្នុង​តំបន់​ខ្លះ ក្នុង​ពិភពលោក​៕
 
៣- ខ្ទឹមស​ក្លិន​ដ៏​ខ្លាំង​របស់​ខ្ទឹម​ស អាច​ធ្វើឲ្យ​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ ហើយ​ក៏​ថែមទាំង​ធ្វើឲ្យប៉ះពាល់​ដល់​ក្លិនខ្លួន​របស់អ្នក​ទាំងមូល តែម្ដង​។ ក្លិន​របស់​វា នឹង​នៅ​ជាប់​នឹង​ខ្លួន​យើង​ដល់​ទៅ ៧២​ម៉ោង​ឯណោះ ប្រសិនបើ​យើង​មិន​លាង​សម្អាតខ្លួន​ទេនោះ​។ ទោះបីជា​យ៉ាងណា​ក្ដី ខ្ទឹម​ស ក៏​ជា​គ្រឿងផ្សំ​នៃ​មុខម្ហូប​ដ៏​សំខាន់​ផង​ដែរ ហើយ​វា​ថែម​ទាំង​ជា​ឱសថ​ដ៏​ល្អ​ទៀតផង​។ អ្នក​អាច​ជៀសវាង​ញ៉ាំ​ខ្ទឹមស នៅ​មុនពេល​ចេញ​ទៅ​ជួប​អ្នកណាម្នាក់ ឬ​ក៏​ចូលរួម​កម្មវិធី​អ្វីមួយ​។​
 
៤- ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ប្រិយមិត្ត​ប្រហែលជា​ដឹង​ហើយ​ថា គ្រឿង​ស្រវឹង ដែល​មាន​ដូចជា ស្រា ស្រា​បៀរ ឬ​សូម្បីតែ​ទឹកត្នោតជូរ​ក៏​អាច​បន្សល់​ឲ្យ​អ្នក​នូវ​ក្លិន​មិនល្អ​ជាប់ ខ្លួន និង​មាត់​ផងដែរ​។ ក្លិន​របស់​វា​ក៏​អាក្រក់​ដូច​ក្លិន ខ្ទឹម​ស និង​ខ្ទឹមបារាំង​ដែរ​។ ទោះបីជា​អ្នក​ប្រឹង​ទំពា​រស្ករ​កៅស៊ូ ឬ​លុបលាង​មាត់​យ៉ាងណា​ក៏​មិន​អាច​បំបាត់​ក្លិន​ដើម​របស់​គ្រឿង​ស្រវឹង បាន​ភ្លាមៗ​នោះដែរ​។ មាន​តែ​ពេលវេលា​មួយគត់ ដែល​អាច​បំបាត់​ក្លិន​ខ្លួន​របស់​អ្នក​ក្រោយ​ពី​ផឹក​គ្រឿង​ស្រវឹង​ជោគជាំ (​ភ្លាមៗ​មិន​អាច​បំបាត់​បានទេ​)៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com