ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​អ្វី​ទៅជា​ផលវិបាក​របស់​ជំងឺរាគ​?
20, Dec 2021 , 6:59 am        
រូបភាព
​ការ​រាគ​រុស​មានន័យថា ជា​ការកើនឡើង​នៃ​ជាតិ​ទឹក​, ចំនួន​ដង និង​បរិមាណ​ទៅ​លើ​ការ​បន្ទោបង់ ដែល​វា​ខុសពី​ទម្លាប់​ធម្មតា​របស់​បុគ្គ​ល​ម្នាក់​នោះ​។ កា​ខ្សោះ​ជាតិ​ទឹកនឹង​កើតឡើង​នៅ​ពេល​ដែល​មាន​ចំនួន​បាត់បង់​ជាតិ​ទឹក និង​ជាតិ​រ៉ែ (​អេឡិចត្រូ​លីត្រ​)​ច្រើន​ពេក​ពី​ក្នុង​រាងកាយ​ដោយសារតែ​ការ​រាគ ដោយ​គ្មាន ឬ​មាន​ក្អួត​។​– ការ​ខ្សោះ​ជាតិ​ទឹក​គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​ទៅ​លើ​អ្នកជំងឺ​វ័យ​ជំទង់​នៅពេល​មាន​អាការៈ​រាគរុស​ស្រួចស្រាវ ព្រោះ​តែ​ចំនួន​លាមក​ច្រើន ជា​ពិសេស​ពេល​មិនសូវ​ផឹក​ទឹកបាន​គ្រប់គ្រាន​ដោយសារតែ​ការ​ល្ហិតល្អៃ ឬ​ក្អួត និង​ចង្អោរ​។​

 
 
– វា​ក៏​ច្រើន​កើតមាន​ចំពោះ​ទារក​ទើប​នឹង​កើត និង​ក្មេង​តូចៗ​ផងដែរ ដែល​វា​បណ្តាល​មកពី​ការលូតលាស់​របស់​វី​រ៉ុសក្នុង​ក្រពះ​ពោះវៀន ឬ​ការបង្ក​រោគ​ដោយ​បាក់តេរី​។​
 
 
– អ្នកជំងឺ​ដែល​មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ប្រហែលជា​មាន​អារម្មណ៍​ថា​ស្រេច​ទឹក និង​ស្ងួត​មាត់​តែប៉ុណ្ណោះ​។​
 
 
– ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​កម្រិត​មធ្យម ទៅ​ធ្ងន់ធ្ងរ​ប្រហែល​ជា​សម្ពាធ​ឈាម​ចុះខ្សោយ​ពេល​ងើប​ពី​ដេក ឬ​ឈឺ ព្រមទាំង​ខ្យល់គរ​ទៀតផង​។​
 
​ក្រៅ​សម្ពាធ​ឈាម​ចុះខ្សោយ​អ្នកជំងឺ​ក៏​អាច​មាន​បញ្ហា​ដូចជា ទឹកនោម​មិនសូវមាន​, អស់កម្លាំង​ធ្ងន់ធ្ងរ​, ស្យុក​, ខ្សោយ​តម្រងនោម​, វង្វេងវង្វាន់​, ជាតិ​អាស៊ីត​ក្នុង​ឈាម​ឡើង​ខ្ពស់​, និង​សន្លប់​។ ជាតិ​អេឡិចត្រូ​លីត្រ (​ជាតិ​រ៉ែ​) ក៏​ត្រូវ​បាត់បង់​ទៅតាម​ជាតិ​ទឹក​ក្នុងពេល​កំពុង​រាគ​ធ្ងន់ធ្ងរ ឬ​រាគ​ជាប់​រហូត​យូរ​ដែរ ពេល​នោះ​នឹង​មាន​បញ្ហា​កង្វះ​ជាតិ​រ៉ែ ឬ​អេឡិចត្រូ​លីត្រ​នៅក្នុង​ខ្លួន​បន្តទៀត​។ អ្វី​ដែល​បាត់បង់​ច្រើន​ជាង​គេ​បំផុត​នោះ​គឺ​ជាតិ​ប៉ូ​តា​ស្យូម និង​សូ​ដ្យូ​ម​។ ភាពមិនធម្មតា​នៃ​ជាតិ​ក្លរ និង​បាយ​កាបូ​ណាត​ក៏​អាច​កើត​មាន​ដែឬ​។ ជា​ចុងក្រោយ ប្រហែលជា​មាន​ការ​រលា​ក​រន្ធ​គូថ​ដោយសារ​តែ​លាម​ដែល​សុទ្ធតែ​ទឹក​ចេញ​ច្រើនពេក ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​បង្ករ​ការ​រលាក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com