ជាតិ
សង្គមជាតិ
សមត្ថកិច្ច កំពុងតាមរកក្រុមចោរ ដែលប្លន់អ្នកលក់អនឡាញ អ៊ាន សៀវម៉ី
19, Dec 2021 , 3:46 pm        
រូបភាព
អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី ជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះ ត្រូវក្រុមចោរប្លន់មួយក្រុម ប្លន់នៅម្តុំបុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម៉ោងជិត១១ព្រឹក នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ក្រុមចោរប្លន់ទាំងនោះ។



យ៉ាងណា លោក សាន សុខសីហា មិនទាន់ទទួលបានព័ត៌មានលម្អិតឡើយថា ក្រុមចោរប្លន់ទាំងនោះ មានគ្នាប៉ុន្មាននាក់។ អ្នកស្រី អ៊ាន សៀវម៉ី ត្រូវចោរប្លន់អស់ប្រាក់ និងអស់គ្រឿងអលង្ការប៉ុន្មាននោះ ក៏លោក មិនទាន់អាចផ្តល់ព័ត៌មានបានដែរ។ លោក ប្រាប់ថា សមត្ថកិច្ច កំពុងវាយតម្លៃពីទំហំទឹកប្រាក់និងចំនួនគ្រឿងអលង្ការ ដែលត្រូវក្រុមចោរប្លន់ពីអ្នកស្រី។ 

អ្នកនាំពាក្យប៉ូលិសភ្នំពេញរូបនេះ ថ្លែងថា៖«អ្នកស្រី អ៊ាន សៀវម៉ី មិនបានរងរបួសឡើយ»។ 

Tag:
 ប្លន់
  អ៊ាន សៀវម៉ី
© រក្សាសិទ្ធិដោយ thmeythmey.com