ជាតិ
​កម្ពុជា-​ចិន សម្រេចទំហំ​ពាណិជ្ជកម្មរួមគ្នា លើសពី១ម៉ឺនលានដុល្លារហើយ
20, Dec 2021 , 8:59 am        
រូបភាព
 រូបតំណាង៖ ទូកុងតឺន័រដឹកទំនិញពីបរទេស ដែលឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
រូបតំណាង៖ ទូកុងតឺន័រដឹកទំនិញពីបរទេស ដែលឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​ចិន បានដល់ជាង១ម៉ឺនលានដុល្លារអាម៉េរិក នៅត្រឹមពេល១០ខែនៃឆ្នាំ២០២១ ខណៈថ្នាក់ដឹកនាំប្រទេសទាំងពីរ ប្តេជ្ញារួមគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យឈានដល់កម្រិត១ម៉ឺនលានដុល្លារ នៅក្នុងឆ្នាំ២០២៣។

 
 
កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានទៅដល់ ១០ ៩៨០លានដុល្លារ នៅត្រឹមរយៈពេល១០ខែ ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ដោយបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មនេះ មានកំណើនចំនួន៤៥,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
 
បើយោងតាមតួលេខដែលបង្ហាញដោយស្ថានទូតចិនប្រចាំកម្ពុជានេះ គឺមានចំនួនលើសពីអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្តេជ្ញារួមគ្នាក្នុងការជំរុញទំពាណិជ្ជពាណិជ្ជកម្មឱ្យឈានដល់កម្រិត១ម៉ឺនលានដុល្លារ នៅឆ្នាំ២០២៣។
 
សូមជម្រាបផងដែរ ថា នៅថ្ងៃទី១មករា ឆ្នាំ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងចូលជាធរមាន ហើយការចូលជាធរមាននេះ នឹងជំរុញការនាំចេញ-នាំចូលនៃប្រទេសទាំងពីរថែមទៀត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com