កីឡាជាតិ
ជាតិ
លោក Honda មិនរីករាយ​ចំពោះលទ្ធផល តែមានមោទកភាពចំពោះការរីកចម្រើនរបស់​កីឡាករ
20, Dec 2021 , 6:12 pm        
រូបភាព
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ថា ក្រុមជម្រើសជាតិកម្ពុជាកំពុងដំណើរការទៅមុខ។ លោកបានលើកឡើងយ៉ាងដូច្នេះ មួយថ្ងៃ បន្ទាប់ពីកម្ពុជាបានចាញ់វៀតណាម ៤-០ នាការប្រកួតចុងក្រោយពូល B នៃពានរង្វាន់ AFF Suzuki Cup 2020 នៅសិង្ហបុរី។



«សូមអរគុណចំពោះការគាំទ្រអ្នកទាំងអស់គ្នា។ ពិតណាស់ យើងមិនសប្បាយចិត្តចំពោះលទ្ធផល ប៉ុន្តែខ្ញុំមានមោទកភាពចំពោះកីឡាករទាំងអស់អំពីការរីកចម្រើនរបស់ពួកគេ»។ អតីតកីឡាករជម្រើសជាតិជប៉ុន បានសរសេរយ៉ាងដូច្នេះក្នុងបណ្តាញសង្គមរបស់ខ្លួន។

កម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ក្នុងពូល B ដោយចាញ់ម៉ាឡេស៊ី ៣-១ ចាញ់ឥណ្ឌូណេស៊ី ៤-២ និងចាញ់វៀតណាម ៤-០ ហើយឈ្នះឡាវ ៣-០។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ កម្ពុជា មានការគ្រប់គ្រងបាល់ច្រើនជាងគូប្រជែងទាំង៤ប្រកួតនៅក្នុងពូល ដែលប្រព្រឹត្តទៅនៅទឹកដីសិង្ហបុរី៕



© រក្សាសិទ្ធិដោយ thmeythmey.com