ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ជួយ​កុំអោយ​សក់​ឆាប់​ស្កូវ​
22, Dec 2021 , 10:59 pm        
រូបភាព
មាន​អ្នកខ្លះ​នៅ​ក្មេង​សោះ​ក៏​មាន​សក់ស្កូវ​ទៅហើយ​។ សក់ស្កូវ​អាច​កាត់បន្ថយ​សម្រស់​ដោ​យ​អាច​ធ្វើអោយ​អ្នក​ចាស់​មុន​អាយុ​។​មាន​បន្លែ​និង​ផ្លែឈើ​មួយ​ចំនួន​អាច​ជួយ​ដល់​សុខភាព​របស់​អ្នក​បាន​។​បន្លែ​ស្លឹក​បៃតង​

 
​បន្លែ​មាន​ស្លឹក​ពណ៍​បៃតង មាន​ផ្ទុក​វីតាមីន​B ដែល​ស្បែក​ក្បាល​របស់​អ្នកត្រូវការ​ជាពិសេស​។ ជា​​ធម្មតា ស្បែក​ក្បាល​គឺ​អាស្រ័យ​លើ​វីតាមីន​B6​និង​វីតាមីន​B12 ដើម្បី​ផលិត​កោសិកា​គ្រាប់​ឈាម​​ក្រហម ហើយ​ជា​អ្នកដឹកនាំ​អុកស៊ីសែន ក៏ដូចជា​សារធាតុចិញ្ចឹម​ដើម្បី​បែងចែក​សក់​ជា​ផ្នែក​។ ពណ៌​ធម្មជាតិ​នៃ​សក់​មួយ​ស​សៃវា​អាស្រ័យ​លើ​វីតាមីន​B2 ជា​អ្នកដើរតួរ​សំខាន់​នៅ​ក្នុង​ការ​​ផលិត​អ័រម៉ូន​។​
 
ស្ករ​សូកូឡា​
 
មេឡានីន​គឺជា​ភ្នាក់ងារ​ដ៏​សំខាន់​មួយ​ក្នុង​ការផ្តល់​ពណ៌​នៅលើ​សក់ ហើយ​ការផលិត​មេឡានីន​ទៅ​បាន​គឺ​អាស្រ័យ​លើ​សារធាតុ​ទង់ដែង​។ ធាតុ​ទង់ដែង​មិន​គ្រប់គ្រាន់​គឺ​ជា​ហេតុ​ធ្វើអោយ​សក់​មាន​​ពណ៌​ប្រផេះ​ទៅ​ជា​ស្កូវ​។ ដើម្បី​ធ្វើអោយ​បរិមាណ​នៃ​ធាតុ​ទង់ដែង​នៅក្នុង​ខ្លួន អ្នក​ត្រូវ​តែ​ព្យាបាល​ដោយ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ផ្អែម​។ អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ទង់​ដែង មាន​នៅក្នុង​ផលិតផល ដូចជា សូកូឡា ផ្សិត និង ដើម​សណ្តែក​។​
 
​ត្រី​សាល​ម៉ុន​
 
ត្រី​សាល​ម៉ុន​គឺ​ស្ថិត​នៅក្នុង​ក្រុម​នៃ​អាហារ​អាច​ធ្វើអោយ​មាន​សុខភាព​ល្អ​។ ហេតុដូចនេះ​វា​គ្មានអ្វី​​គួរអោយភ្ញាក់ផ្អើល​ទេ​ព្រោះ​វា​ជា​អាហារ​សមុទ្រ​មានប្រតិកម្ម​គីមី​ដែល​ធ្វើអោយ​មាន​ការ​​លូតលាស់​និង​មាន​សុខភាព​ល្អ​នៃ​សក់​។ ញាំត្រី​សាល​ម៉ុន​យ៉ាងតិច​ពីរឬ​ក៏​បី​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​ភាពខុសប្លែក​។​
 
​ផ្លែ​ស្ត្រ​ប៊ី​រី​ដែល​មាន​ប្រសិទ្ធភាព​អស្ចារ្យ​
 
​ផ្លែ​ស្ត្រ​ប៊ី​រី មាន​ផ្ទុក​ដោយ​វីតាមីន​C​ដ៏​ច្រើន​លើសលប់ ដែល​ផលិត​នូវ​ភាពយឺត​និង​ការប្រឆាំង ហើយ​ទប់ទល់​និង​ភាព​ចាស់​។ ផ្លែ​ស្ត្រ​ប៊ី​រី​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ញាញ់​នោះ​ទេ​វា​ថែមទាំង​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការលូតលាស់​របស់​សក់​។ អ្នក​អាច​សំរេចចិត្ត​ក្នុងកា​រញុំា​បន្ថែម​នៃវីតា​មីនដូច​ជា​​វីតាមីន​A ដែល​មាន​នៅក្នុង​ផ្លែឈើ​មាន​ពណ៌​លឿង ផ្លែ​ក្រូច ហើយ​វីតាមីន​E មាន​នៅក្នុង​ផ្លែ​ចេក​​និង សណ្តែកដី​។​
 
​គ្រាប់​អាល់​ម៉ុន​
 
​គ្រាប់​អាល់​ម៉ុន​គឺជា​ប្រភព​នៃ​ទង់ដែង​និង​វីតាមីន​E ។ មិនមែន​ជា​អ្វី​ដែល​ត្រូវ​ឆ្ងល់​ថា​ទីផ្សារ​មាន​​ផលិតផល​ប្រេង​ជំនួស​សក់​ជាមួយនិង​សារធាតុ​ដកចេញ​ពី​ផ្លែ​អាល់​ម៉ុន​។ ចូរ​ពិចារណា​ថា​គ្រាប់​​អាល់​ម៉ុន ​គឺជា​អាហារស​ម្រន់ ងាយ​សំរាប់​ការបរិភោគ ណាមួយ​អ្នក​អាច​ទំពា​វា​គ្រប់ពេលវេលា​ក្នុង​​មួយថ្ងៃ ។ ផ្លែ​អាល់​ម៉ុនក៏​ត្រូវបានចាត់ទុ​ក​ជាប្រ​ភព​នៃ​វីតាមីន​សំរាប់​ការប្រើប្រាស់​ហើយ​មិន​ត្រឹមតែ​បង្កើន​នូវ​ការផលិត​នៃ​សរសៃសក់​មាន​សុខភាព​ល្អ​ប៉ុន្តែ​វា​ក៏​ធ្វើអោយ​កំរិត​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម​ថយចុះ​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com