ពីនេះ ពីនោះ
«រាក» លេចដោយរាន់ខ្លាំងទប់មិនឈ្នះ, «រាគ» តម្រេក, ត្រេកត្រអាល
29, Dec 2021 , 7:29 am        
រូបភាព
ពាក្យ «រាក»​ និង «រាគ» មានន័យ​ខុសគ្នា។ សារព័ត៌មានថ្មីៗ សូមលើកយកពាក្យទាំងពីរមកពន្យល់ ដោយ​ដកស្រង់ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«រាក» មានន័យថា លេចដោយរាន់ខ្លាំងទប់មិនទាន់ឬទប់មិនឈ្នះ។ ក្មេងភ័យរាកមូត្រ, មេមាន់រាកស៊ុត, មេឆ្មារាកកូន ។ រាករូស រាកឧច្ចារៈដូចជារូសចេញមក ។ ចុះរាក ចុះឧច្ចារៈរាន់រាកខ្លាំង ។ ល ។
 
«រាគ» គឺ តម្រេក, សេចក្ដីរីករាយ, ត្រេកត្រអាល ចំពោះកាម។ ត្រូវរាគៈគ្របសង្កត់ ។ រាគគ្គិ គឺ​ភ្លើងរាគៈ, រាគៈដែលទុកដូចជាភ្លើង។ រាគគ្គិ ជាភ្លើងមិនសម្ដែងឲ្យឃើញផ្សែងនិងអណ្ដាត ប៉ុន្តែឆេះរង្គំងំរង្គាលលើសខ្នាតឥតនរណាពណ៌នាប្រាប់គ្នាឲ្យដឹងសព្វគ្រប់បានដុតសត្វឲ្យឆេះខ្លោចប្រាណពុំដឹងខ្លួន . . . ។
 
រាគចរិត ( រាគៈចៈរ៉ិត ) អ្នកដែលមានចរិតក្រាស់ដោយរាគៈ ។ រាគចិត្ត ចិត្តដែលប្រកបដោយរាគៈ ។ រាគាទិក្កិលេស កិលេសមានរាគៈជាដើម ។  រាគាភិភូត មានន័យថា ដែលត្រូវរាគៈគ្របសង្កត់ ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com