COVID-19
ជាតិ
កូវីដ-១៩៖ ១៥ករណីថ្មី សុទ្ធតែ «អូមីក្រុង» ពីបរទេស
27, Dec 2021 , 11:49 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៥នាក់ទៀត ដែលសុទ្ធតែជាអ្នកឆ្លងមេរោគបំប្លែងថ្មីប្រភេទ«អូមីក្រុង»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ធ្នូនេះ បានបញ្ជាក់ថា អ្នកដែលឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះ គឺជាករណីនាំចូលទាំងអស់។



គិតត្រឹមថ្ងៃទី២៧ ធ្នូនេះ កម្ពុជារកឃើញកូវីដ-១៩ ប្រភេទអូមីក្រុងនេះ សរុប៣១ករណីហើយ ដែលសុទ្ធតែជាករណីនាំចូល។ ក្នុងចំណោមនោះ ៣ករណីបានជាសះស្បើយ។ បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២០ ៤៦៤នាក់ ក្នុងនោះមាន ១១៦ ៨៧៤នាក់ បានជាសះស្បើយវិញ  និង ៣០០៩នាក់ បានស្លាប់ដោយសារជំងឺនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com