ជាតិ
កូវីដ-១៩៖ ៥ករណីទៀត ដោយក្នុងនោះ មាន២ករណីជាការនាំចូល«អូមីក្រុង»
28, Dec 2021 , 12:10 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល(ស្តាំ) និងលោកស្រី Li Ailan តំណាងWHO នៅកម្ពុជា
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល(ស្តាំ) និងលោកស្រី Li Ailan តំណាងWHO នៅកម្ពុជា
កម្ពុជា បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ករណីទៀត ដោយនៅក្នុងនោះ មាន២ករណីបានឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ«អូមីក្រុង»។ ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៨ធ្នូនេះ ថា ការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នូវប្រភេទ«អូមីក្រុង» គឺជាករណីនាំចូលពីបរទេស។



មកទល់ពេលនេះ ក្រសួងសុខាភិបាល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប១២០ ៤៦៩នាក់ និងអ្នកជាសះស្បើយមានចំនួន១១៦ ៨៨៥នាក់ ខណៈអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនដល់ ៣,០១០នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com