COVID-19
សង្គមជាតិ
សុខភាព
កូវីដ-១៩៖ ឆ្លងថ្មី១៤នាក់ទៀត សុទ្ធតែ«អូមីក្រុង» នាំចូលពីបរទេស
30, Dec 2021 , 12:02 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មីប្រភេទ«អូមីក្រុង» ចំនួន១៤នាក់ទៀត នាថ្ងៃទី៣០ធ្នូនេះ។  ក្រសួងបានបញ្ជាក់ថា អ្នកដែលឆ្លងអូមីក្រុងនេះ គឺសុទ្ធតែជាករណីនាំចូលពីបរទេស។



ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានប្រកាសដំណឹងចំពោះអ្នកជំងឺចំនួន១៣នាក់ទៀត បានជាសះស្បើយពីកូវីដ-១៩ ខណៈអ្នកជំងឺម្នាក់ទៀត បានស្លាប់ដោយសារជំងឺនេះ។

មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២០ ៤៨៧, ជាសះស្បើយ មាន១១៦ ៩០៧  និងអ្នកកើនដល់ ៣ ០១២នាក់៕ 

© រក្សាសិទ្ធិដោយ thmeythmey.com