COVID-19
ជាតិ
កូវីដ-១៩៖ ៩ករណីទៀតសុទ្ធតែ«អូមីក្រុង» ជាការនាំចូល
05, Jan 2022 , 12:13 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល (កណ្តាល)
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល (កណ្តាល)
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មីប្រភេទ«អូមីក្រុង» ចំនួន៩ករណីទៀត នាថ្ងៃទី៥មករា ដោយបានបញ្ជាក់ថា ការរកឃើញនេះ គឺសុទ្ធតែនាំចូលពីបរទេស។ ថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានប្រកាសដំណឹងល្អចំពោះអ្នកជំងឺ៨នាក់ទៀតបានជាសះស្បើយពីជំងឺកូវីដ-១៩ ផងដែរ។



មកទល់ពេលកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១២០ ៥៣៥នាក់ ដោយនៅក្នុងនោះ អ្នកជាសះស្បើយមាន១១៦ ៩៧១នាក់  ខណៈស្លាប់កើនឡើង ៣ ០១៥នាក់។

នាពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមបានមេដាយមាសពិភពលោក ពីកីឡាប៉េតង់ នៅព្រឹកថ្ងៃទី ៥ មករា សម្តេច ហ៊ុន បានបញ្ជាក់ បច្ចុប្បន្ន កម្ពុជាមានអ្នក«អូមីក្រុង» ចំនួន៩៤ករណីដែលសុទ្ធករណីនាំចូល។ ជាមួយគ្នានេះ សម្តេច បានដាក់ចេញបទបញ្ជាមិនអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទ«អូមីក្រុង»ព្យាបាលនៅផ្ទះឡើយទោះអ្នកជំងឺនោះជាអ្នកណាក៏ដោយ៕

© រក្សាសិទ្ធិដោយ thmeythmey.com