ជាតិ
អ្នកជំនាញដោះមីន ៣នាក់ និងពលរដ្ឋម្នាក់ស្លាប់ នៅខេត្តព្រះវិហារ​
10, Jan 2022 , 4:53 pm        
រូបភាព
អ្នកជំនាញដោះមីន ៣នាក់ និងពលរដ្ឋម្នាក់ទៀត បានស្លាប់ក្នុងហេតុការណ៍ចុះរុករកគ្រាប់មីន នៅខេត្តព្រះវិហារ។ នេះបើតាមលោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី១០ខែមករានេះ។

 
លោក ហេង រតនា បានលើកឡើងថា មានករណីផ្ទុះគ្រាប់មីនតោន ស្ថិតក្នុងភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ មករានេះ ដោយបានធ្វើឲ្យអ្នកជំនាញនៃអង្គការដោះមីនកម្ពុជា​ ឬហៅថាអង្គការអាគីរ៉ា ៣នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់​។ នៅពេលជាមួយគ្នានេះ ក៏មានពលរដ្ឋម្នាក់ទៀតបានស្លាប់ ដោយសារផ្ទុះគ្រាប់បែក ដុតសម្អាតដីដាំដំឡូផងដែរ។

 លោក ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«ឥឡូវយើងរកឃើញសាកសពអស់ហើយ ទាំងអស់៥នាក់ ស្លាប់៤នាក់ និងរបួសម្នាក់។ ក្នុងចំណោម៤ នាក់ហ្នឹង មានប្រជាជនស្លាប់ម្នាក់ដែរ នៅភូមិជាមួយគ្នាហ្នឹង តែចម្ងាយដីខុសគ្នាប្រហែល៥គីឡូម៉ែត្រទេ វាជារឿងចៃដន្យ»៕ 

Tag:
 មីន
 ខេត្តព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com