ជាតិ
សេដ្ឋកិច្ច
រដ្ឋ សម្រេចទទួលបន្ទុកអាករលើតម្លៃបន្ថែម ចំពោះទំនិញមួយចំនួន ដើម្បីសម្រួលការរស់នៅរបស់ពលរដ្ឋ
12, Jan 2022 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖​ អាករលើតម្លៃបន្ថែមចំពោះមុខទំនិញមួយចំនួន ដែលជាអាហារប្រចាំថ្ងៃរបស់ពលរដ្ឋ បានក្លាយបន្ទុករបស់រដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលទទួលបន្ទុកនេះ រយៈពេល២ឆ្នាំ ។

 
 
អាករលើតម្លៃបន្ថែម ចំពោះមុខទំនិញប្រភេទសាច់-ស៊ុតចិញ្ចឹម ត្រីទឹកសាបនិងប្រៃ ស្ករ អំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ គ្រប់ប្រភេទ បានក្លាយជាបន្ទុករបស់រដ្ឋាភិបាល។ សេចក្តីប្រកាសរបស់លោក អូន ព័ន្ធមុនីរ័ត្ន នាថ្ងៃទី១១មករា បានបញ្ជាក់ថា ការទទួលបន្ទុករបស់រដ្ឋាភិបាលនេះ ធ្វើឡើងដើម្បីសម្រួលដល់ជីវភាពរបស់នៅប្រចាំរបស់ប្រជាពលរដ្ឋ។​ 
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការទទួលបន្ទុករបស់រដ្ឋាភិបាលចំពោះអាករលើតម្លៃបន្ថែមនេះ មានរយៈពេល២ឆ្នាំ​ពេញ ដោយអនុវត្តចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២៣។​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានបញ្ជាក់នៅក្នុងប្រកាសរបស់ខ្លួនដូច្នេះ៖ «បន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមនេះ  គឺមិនរាប់បញ្ជូល ការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ»៕ 

Tag:
 ពន្ធ
  ទំនិញ
  អាករលើតម្លៃបន្ថែម
© រក្សាសិទ្ធិដោយ thmeythmey.com