ពីនេះ ពីនោះ
ត្រលុច, ទ្រលុក, ទ្រលន់, ស្អៀច មានន័យថា ធាត់សាច់ណែន​
14, Jan 2022 , 7:29 am        
រូបភាព
តាម​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ន័យ​ដែលសំដៅ​លើធាត់​សាច់ណែន មានវេវចនសព្ទ ជាច្រើន ដូចជា ត្រលុច, ទ្រលុក និង​ស្អៀច ជាដើម។

 
-ត្រលុច ឬ ត្រឡុច៖ ដែលមានសាច់, ដែលធាត់សាច់ណែន។ ធាត់ត្រលុច ។
 
-ទ្រលុក៖ ធាត់ណាស់។ សាច់ទ្រលុក, ធាត់ទ្រលុក, ថ្លោសទ្រលុក ។
 
-ទ្រលន់៖ ធាត់សាច់ទន់, ដែលមើលទៅឃើញបែបណែនហើយរលោងទន់។ សាច់ទ្រលន់, មើលទៅឃើញទ្រលន់ ។
 
-ស្រលន៖ ស្រលួតស្រឡះ; ធំសម, ធាត់សមរម្យ; ទ្រលុក; ស្រស់បស់; សន្លាង។ រូបស្រលន, ធាត់ស្រលន ។
 
-ស្អៀច (កិរិយាវិសេសន៍)៖ ដែលមានភាពទ្រលុកទ្រលន់រាបស្រពាបជិតឥតរបះរបើង។
ពែនភ្នែនស្អៀច, ពស់ថ្លាន់ពេនស្អៀច ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com