ជាតិ
​​​ន​យោ​បាយ​ជាតិ​
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា ត្រូវបានលើកពេលវិញ
12, Jan 2022 , 5:00 pm        
រូបភាព
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ។


 
លោក កុយ គួង បានប្រាប់អ្នកសារព័ត៌មានថ្មីៗ ការលើកពេលនេះ ដោយមូលហេតុ រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ។ បើតាមលោក កុយ គួង ក្រៅពីពិបាកធ្វើដំណើរហើយ រដ្ឋមន្រ្តីការបរទេសខ្លះ មានភារកិច្ចនៅក្នុងស្រុកបន្ទាន់ ដែលមិនអាចមកប្រជុំបាន។
 
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖«ចំពោះពេលវេលានៃកិច្ចប្រជុំថ្មី យើងកំពុងសម្របសម្រួល ដើម្បីកំណត់ថា ពេលណាពួកគាត់អាចមកចូលរួមបាន»។
 
សម្រាប់ការប្រជុំតាមអនឡាញវិញ លោក កុយ គួង មិនទាន់អាចបញ្ជាក់បានទេ ដោយរង់ចាំការចរចា សម្របសម្រួលជាក់ស្ដែងសិន៕
 
 

Tag:
 អាស៊ាន
  នយោបាយការទូត
© រក្សាសិទ្ធិដោយ thmeythmey.com