អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ ផ្តល់មូលនិធិដល់អង្គការការីតាសអូស្រ្តាលី ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ជនងាយរងគ្រោះនៅកម្ពុជា
14, Jan 2022 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ – ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការការីតាសអូស្ត្រាលី ដើម្បីផ្តល់ការគាំទ្របន្ថែមដល់កម្មវិធី Upholding Community Dignity Together (UCDT) នៅក្នុងប្រទេសកម្ពុជា ដោយការបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារអាមេរិក។ 
 
ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងគាំទ្រដល់ប្រជាសហគមន៍ដែលងាយរងគ្រោះ តាមរយៈការទទួលបានអាហារ ប្រាក់ចំណូល និងសេវាជាមូលដ្ឋានប្រកបដោយនិរន្តរភាព។ ការគាំទ្រនេះ ក៏នឹងរួមចំណែកធ្វើឱ្យមានការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកប ដោយសមធម៌នៅក្នុងសហគមន៍កម្ពុជាផងដែរ។


 
លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា÷ «យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយអង្គការ ការីតាសអូស្ត្រាលី ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រ​ជាជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាទំនួលខុសត្រូវក្នុងសង្គមមួយក្នុងចំណោមសកម្មភាពជាច្រើនដែលក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បាន និងកំពុងអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ យើងមានបំណងចូលរួមចំណែកជួយដល់សហគមន៍ដែលយើងផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិត»។


 
កម្មវិធី UCDT គ្រប់គ្រងដោយអង្គការ ការីតាសអូស្ត្រាលី ដោយសហការជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៨ផ្សេងទៀត។ កម្មវិធីនេះ អនុវត្តនៅក្នុងភូមិគោលដៅចំនួន៥១ នៃស្រុកចំនួន១១ ស្ថិត នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប។ រួមជាមួយនឹងការគាំទ្រដ៏សប្បុរសពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា កម្មវិធីនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការនៃអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី។​
 
លោក ឡាយ សុធី តំណាងអង្គការការីតាសអូស្ត្រាលី ប្រចាំប្រទេសកម្ពុជាបាននិយាយថា÷«យើងពិតជារីករាយណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា។​ វាពិតអស្ចារ្យណាស់ក្នុងការធ្វើការជាមួយស្ថាប័ននានាដែលមានគោលដៅបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍»។


 
កម្មវិធីរួមគ្នាលើកកម្ពស់សេចក្តីថ្លៃថ្នូរសហគមន៍(UCDT) ផ្តោតលើចំណុចខ្លាំងដែលមានស្រាប់នៅក្នុងសហគមន៍ដោយប្រើប្រាស់ធនធាន និងកម្លាំងពលកម្មក្នុងស្រុក។ យើងអាចបង្កើនចំនួនធុងទឹក អណ្តូងទឹក ប្រព័ន្ធចែក​ចាយទឹក និងបង្គន់អនាម័យដែលត្រូវបានសាងសង់ឡើងដោយគ្រួសារនីមួយៗក្នុងការចូលរួមចំណែកសាងសង់ដោយខ្លួនឯង។ នេះ​វាក៏​មាន​ន័យ​ថា សហគមន៍​បាន​បណ្តាក់​ទុន​កាន់​តែ​ច្រើនដើម្បីបានជា​លទ្ធផល​ព្រោះ​ពួក​គេ​មាន​មោទនភាព​ចំពោះ​ការ​រួម​ចំណែក​ និង​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com