ជាតិ
សិស្សជាប់បាក់ឌុបមាន ៦៥,៦៥ភាគរយ ដោយនិទ្ទេស A មានជាង​១៧០០នាក់
14, Jan 2022 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យ​ប្រឡង ២៧ ធ្នូ ២០២១ នេះ មានចំនួន៧២ ០១៦នាក់ ដែលស្មើនឹង៦៥,៦៥ភាគរយ។ កាលពីឆ្នាំ២០១៩ អ្នកជាប់មានចំនួន ៦៨,៦២ភាគរយ ខណៈឆ្នាំ២០២០ គ្មាន​ការប្រឡងឡើយដោយសារកូវីដ-១៩ ហើយរដ្ឋាភិបាលបាន​សម្រេចឲ្យ​បេក្ខជនជាប់ទាំងអស់។



យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និង​កីឡា​ សិស្សនិទ្ទេស A មាន​១៧៥៣នាក់ (ឆ្នាំ២០១៩ មាន​៤៤៣នាក់), និទ្ទេស B មាន​៥២១៥នាក់ (ឆ្នាំ២០១៩ មាន​២៤៣០នាក់), និទ្ទេស C មាន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ មាន​៥៨៤៧នាក់) និទ្ទេស D មាន​២៣ ៤៩៩នាក់ (ឆ្នាំ​២០១៩ មាន​១៤ ១០០នាក់) និងនិទ្ទេស E មាន ២៩ ៩១៥នាក់ (ឆ្នាំ២០១៩ មាន ៥៦ ២៣២នាក់)។

សម្រាប់សម័យ​ប្រឡង​២៧ ធ្នូ ២០២១ មណ្ឌល​ប្រឡងសរុបមាន​២០៤មណ្ឌល បន្ទប់ប្រឡង​ ៤៦១៥បន្ទប់ និង​បេក្ខជន​សរុប ១១៤ ១៨៧នាក់៕

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com