ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រឿង ៧​យ៉ាង​ដែល​ធ្វើអោយ​ស្ត្រី​ធុញ​ទ្រាន់
14, Jan 2022 , 10:59 pm        
រូបភាព
​មនុស្ស​ប្រុស​មិន​ដែល​ចង់​រួមភេទ​ដើម្បី​សង​កាលពី​ថ្ងៃ​មុន​នោះ​ទេ​។ ដើម្បី​ជៀសវាង​បញ្ហា​មួយ​នេះ​បាន យើង​បាន​រកឃើញ​នូវ​រឿង​រាវ​ទាំង ៧​ដែល​មនុស្ស​មាន​ភាព​ធុញទ្រាន់​នៅពេល​រួមភេទ​។១. សុំ​ការអនុញ្ញាតិ​

 
 
​ប្រសិនបើ​អ្នក​រស់នៅ​ជាមួយ​មនុស្ស​ស្រី​ម្នាក់​យូរ​គ្រប់គ្រាន់​នឹង​យល់ដឹង​ពី​ភាសា​កាយវិការ និង​ចលនា​របស់​នាង​ហើយ មិន​ត្រូវ​ធ្វើអោយ​ប៉ះពាល់​អារម្មណ៍​របស់​នាង​ដោយ​ការស្នើរ​សុំ​អ្វី​ឡើយ​។ គូស្នេហ៍​ដ៏​ល្អ​ម្នាក់​គួរតែ​ដឹង​ពី​របៀប​បញ្ចូល​អារម្មណ៍ និង​ដាស់​អារម្មណ៍​របស់​នាង​ដោយ​មិន​បាច់​មាន​ការសុំ​អនុញ្ញាតិ​អ្វី​ឡើយ​។ រឿង​ធម្មតាៗ​ដូច​ជា​ការ​សម្លឹកមើល​ខ្លាំងក្លា ឬ​ការ​ស្ទាបអង្អែល​គឺ​ល្អ​គ្រប់គ្រាន់​សម្រាប់​ដា​ស់អារ​ម្មណ៍​ភេទ​ហើយ​។
 
 
២.​ការ​ទស្សន៍ទាយ​ទុកជាមុន​
 
 
​ប្រសិនបើ​រស់នៅ​ជាមួយគ្នា​អស់​មួយរយៈ​ហើយ វា​ពិត​ជា​បញ្ហា​មួយ​ហើយ​។ មូលហេតុ​នោះ​គឺថា រឿងរ៉ាវ​រន្ធត់ៗ​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយគ្នា​ជា​លើក​ដំបូង​នោះ​ដឹង​មិន​អាច​ទាយ​ទុក​បាន​មុន​ទេ​។ ប្រសិនបើ​អ្នក​ចង់​រក្សា​នូវ​កម្រិត​ស្រើបស្រាល​អោយ​ដូចដើម​រយៈពេល​យូរ អ្នក​គួរតែ​ទុក​អោយ​មាន​មាន​ភាព​ស្រស់ស្រាយ​រហូត​ទៅ​។ មិនត្រូវ​មាន​ភាពភ័យខ្លាច​ក្នុង​ការសាកល្បង​អ្វី​ថ្មីៗ​ដែល​អ្នក​ទាំង​ពីរ​ពេញចិត្ត ហើយក៏​មិន​ត្រូវ​ឈប់​ប្រើ​ក្បាច់​ណា​ដែល​នាង​តែងតែ​ចូលចិត្ត​អោយ​អ្នក​ធ្វើ​ដែរ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​តែងតែ​ចំនាយ​ពេល ៥​នាទី​ដើម្បី​ធ្វើកា​របរ​បោស​អង្អែល​មុនពេល​រួមភេទ ដល់​ពេល​លើក​ក្រោយ ចូរ​ចំនាយ​ពេល​រហូតដល់ ១៥​នាទី និង​បម្រើ​អារម្មណ៍​ផ្សេងៗ​ទៀត​ដល់​នាង​ដោយ​ការពេញចិត្ត​ទៅ​។
 
 
៣.​ការ​រួមភេទ​ដោយ​មេកានិច​
 
 
​ស្ត្រី​ភាគច្រើន​នឹង​យល់ព្រម​ថា​ការ​រួមភេទ​ដោយ​គ្មាន​តណ្ហា​គឺជា​រឿង​មួយ​ដ៏​ល្ងង់ខ្លៅ​បំផុត ព្រោះ​គ្មាន​មនុស្ស​ស្រី​ណា​ចង់​ធ្វើ​បែប​នេះ​ជាមួយ​មនុស្ស​ដូច​តុក្តតា​ទេ​។ យើង​មិនមែន​កំពុងតែ​និយាយ​ថា​ការ​ដែល​គ្មាន​អារម្មណ៍​ផ្លូវភេទ​គួរតែ​កុំ​ធ្វើ​អ្វី​ទាំងអស់​នោះ​ទេ វា​គ្រាន់តែ​ជា​រឿង​មួយ​ដែល​អ្នក​មិនគួរណា​បណ្តោយអោយ​តាម​អារម្មណ៍​ទេ ហើយ​មិន​ខ្វល់​ថា​នាង​មាន​រូបរាង​ស្អាត ឬ​មិន​ស្អាត​ឡើង នាង​នៅ​តែ​ជា​មនុស្ស​ស្រី​ដែល​ល្អ​ជា​និច្ច​សម្រាប់​អ្នក​។ ដូច្នេះ​ដើម្បី​ក្លាយ​ជា​គូស្នេហ៍​ក្នុង​សុបិន្ត​របស់​នាង យ៉ាងហោចណាស់​ក៏​ត្រូវ​ចំនាយ​ពេល​អោយ​នាង​ម្តង​ដែរ​។​
 
 
៤.​កុំទៅ​ណា​ឆ្ងាយ​អី​
 
 
​ថ្វី​បើ​ស្ត្រី​ជាច្រើន ព្រមទាំង​បុរស​ដែល​នោះ​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវតែ​ប្រើ​ក្បាច់​តាមតែ​ពួកគេ​ប្រាថ្នា​ជាមួយ​ដៃគូ វា​នឹង​ធ្វើ​អោយ​ដៃគូ​ទាំងនោះ​មាន​អារម្មណ៍​ថា​នឿយណាយ​ណាស់​សម្រាប់​ទម្លាប់​បែបនេះ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​កុំអោយ​នាង​នឿយណាយ​ចំពោះ​អ្នក អ្នក​ត្រូវ​តែ​បន្ថែម​នូវ​ឥទ្ធិពល​តិចតួច​ទៅ​បាន​ហើយ​។ ​យក​ល្អ ចូរ​អោយ​ដៃគូរ​របស់​អ្នក​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​ចង់​អោយ​នាង​ធ្វើ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើអោយ​នាង និង​អ្វី​ដែល​នាង និង​អ្វី​ដែល​នាង​ធ្វើអោយ​នាង​ធុញថប់​។ ចូរ​ផ្តល់អោយ​នាង​នូវ​អាហារ​ពេល​យប់​ដ៏​រ៉ូ​ម៉ែន​ទិច ចម្រៀង​កំដរ​អារម្មណ៍ និង ការ​លួងលោម​ចិត្ត​របស់​នាង​។ ចូរ​សរសេរ​បទ​ចម្រៀង​មួយ​បទ​ដើម្បី​អោយ​នាង​សប្បាយ​ចិត្ត​នៅ​ពេល​ក្រោយ និង​កុំអោយ​នាង​មាន​ភាព​ធុញទ្រាន់​ទៀត ពេលនោះ​នាង​ក៏​គ្មាន​អ្វី​ដើម្បី​បដិសេធន៍​ចំពោះ​អ្នក​ឡើយ​។
 
 
៥. ទីតាំង​ដដែលៗ​
 
 
​ប្រសិន​ដៃគូ​ខាង​ស្រី​របស់​អ្នក​ចងចាំ​នូវ​អ្វី​ដែល​មាន​អ្វី​បែកបាក់​នៅក្នុង​បន្ទប់ដេក នោះ​វា​គឺជា​បញ្ហា​ហើយ​។ ប៉ុន្តែ​កុំ​បារម្ភ​អី ការផ្លាស់ប្តូរ​ទីតាំង​ធម្មតាៗ​អាច​ដោះស្រាយ​ស្ថានភាព​នេះ​បាន​។ ដោយ​សាកល្បង​នៅក្នុង​បន្ទប់ទឹក តុ​ផ្ទះបាយ ឡាន នៅ​មាត់សមុទ្រ ឬ​នៅក្នុង​ព្រៃ​។​
 
 
៦. ថ្ងូរ​ខ្លាំងពេក ឬ​មិន​គ្រប់គ្រាន់​
 
 
​ការ​ដែល​បញ្ចេញ​សូរ​សម្លេង​ក្នុង​ពេល​រួមភេទ​ច្រើនដង​អាចជា​រឿង​មួយ​ធ្វើអោយ​មាន​ភាព​នឿយណាយ​ដូចគ្នា​នឹង​ការ​ដែល​គ្មាន​បញ្ចេញ​សូរសម្លេង​អ្វី​ទាំងអស់​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​បញ្ចេញ​សម្លេង​អោយបាន​សមល្មម​អាច​នឹង​មាន​ផា​សុខភាព​សម្រាប់​បញ្ជាក់​អោយ​នាង​ដឹង​ថា​អ្នក​កំពុងតែ​ពេញចិត្ត​លើ​ខ្លួនឯង និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ ការជ្រើសរើស​ពាក្យ​បាន​ត្រឹមត្រូវ​ក៏​អាច​ធ្វើអោយ​មនុស្ស​ស្រី ជា​អ្នក​មាន​អារម្មណ៍​ផ្លូវភេទ​បានដែរ​។ ​ការ​ដែល​ប្រាប់​នាង​នូវ​អ្វី​ដែល​នាង​កំពុងតែ​មាន​អារម្មណ៍​ថា​អស្ចារ្យ មើល​ទៅ​ញាក់សាច់​តែម្តង អ្វី​ដែល​អ្នក​ចង់​ធ្វើ​ចំពោះ​នាង ឬ​អោយ​នាង​ធ្វើ​ចំពោះ​អ្នក​បាន សុទ្ធ​តែ​អាច​ជួយ​អោយ​នាង​មិន​អាច​ធុញទ្រាន់​នឹង​អ្នក​បាន​ឡើយ​។
 
៧. មិន​ត្រូវ​ធ្វើ​ការពិសោធ​ន៍​
 
 
​ប្រសិនបើ​អ្នក​បាន​រស់នៅ​ជា​ដៃគូ​ខាង​ស្រី​ម្នាក់​អស់​មួយរយៈ ហើយ​ចង់​ដាស់តឿន​អារម្មណ៍​ភេទ​អោយ​គ្នា​ទៅវិញទៅមក យក​ល្អ​គួរតែ​សាកល្បង​ក្បាច់​មួយចំនួន​ដែល​ថ្មីៗ និង​អ្វី​ផ្សេងៗ​ទៀត​ដែល​នឹង​ជួយ​អោយ​ស្ថានភាព​រួម​ភេទ​កាន់តែ​ប្រសើរ ពេល​នោះ​ហើយ​ការ​ប្រឈម​នឹង​ការធុញទ្រាន់​របស់​នាង​វា​នឹង​មិន​ងាយ​មាន​ទៀត​ទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com