ជាតិ
យោធា២នាក់ ស្លាប់អំឡុងពេលហាត់បាញ់គ្រាប់ពិតនៅស្ទឹងត្រែង
16, Jan 2022 , 3:30 pm        
រូបភាព
យោធា២នាក់ បានស្លាប់អំឡុងពេលហ្វឹកហាត់បាញ់គ្រាប់ពិត ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ នេះបើតាម លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក។



អំឡុងពេលនៃការហ្វឹកហាត់បាញ់គ្រាប់បំផ្ទុះ នៅទីលានបាញ់គ្រាប់ពិត ក្នុងស្រុកថាឡាបរិវ៉ាត់​ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមករា មន្រ្តីយោធា២នាក់ បានស្លាប់ដោយសារការបំផ្ទុះនោះ។ 
 
រហូតមកដល់ថ្ងៃទី១៦ ខែមករា លោក ម៉ៅ ផល្លា មិនទាន់អាចបញ្ជាក់ព័ត៌មានបន្ថែមដែលពាក់ព័ន្ធនឹងហេតុការណ៍នេះឡើយ។ 
 
អ្នក​នាំពាក្យរូបនេះ បានបញ្ជាក់​ប្រាប់សសារព័ត៌មានថ្មីៗថា៖«ពលបាលបានស្លាប់២នាក់ ប៉ុន្តែព័ត៌មានផ្សេងៗខ្ញុំមិនទាន់អាចជម្រាបបានទេ។ ខ្ញុំត្រូវការមើលរបាយការណ៍បន្ថែមសិន។ ហើយឥឡូវហ្នឹងកំពុងរៀបចំធ្វើរបាយការណ៍»៕
 

Tag:
 យោធា
 ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com