ជាតិ
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ជាង៦គីឡូក្រាម ក្នុងខណ្ឌឫស្សីកែវ
16, Jan 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្រ្កាបករណីកែច្នៃគ្រឿងញៀន ជាង៦គីឡូក្រាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមហ្វេសប៊ុកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៦ ខែមករា។

 
កាលពីថ្ងៃទី១៤ មករា  កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល បានបង្រ្កាបករណីកែច្នៃគ្រឿងញៀន នៅចំណុច ផ្ទះជួលលេខ១ បុរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
 
ករណីខាងលើនេះ សមត្ថកិច្ចបង្រ្កាបករណីជួញដូរគ្រឿនញៀន បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ និងឧបករណ៍កែច្នៃមួយចំនួន រួមទាំង ថ្នាំញៀនជាង៦គីឡូក្រាម រួមមាន ប្រភេទអ៊ិចស្តាស៊ី ៤០ក្រាម, កេតាមីន ជាង១០ ក្រាម និង ប្រភេទសារធាតុផ្សំ ៦៦៥ក្រាម ។
 
ជាមួយគ្នានេះ ជនសង្ស័យ និងវត្ថុតាងដែលចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕  
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com