អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន LSi Business School បានរៀបចំវេទិកា "ឆ្ពោះទៅកាន់ថ្នាក់ឧត្តមសិក្សា" សម្រាប់ប្អូនៗទើបចប់ថ្នាក់បាក់ឌុប
17, Jan 2022 , 11:25 am        
រូបភាព
នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះ វិទ្យាស្ថាន អិលស៊ី ប៊ីស៊ីនីស ស្គូល (LSi Business School) បានរៀបចំវេទិកា “ឆ្ពោះទៅកាន់ថ្នាក់ឧត្តមសិក្សា” ដែលមានប្អូនៗសិស្សានុសិស្សដែលបានប្រឡងបញ្ចប់ថ្នាក់បាក់ឌុបប្រមាណជិត ២០០នាក់ ដែលមកពីវិទ្យាល័យរដ្ឋចំនួន ៣១ និងឯកជនចំនួន ៩ តាមបណ្តារាជធានី-ខេត្តចំនួន ១៧។
 
  លោក ហែម បូណារិន នាយកនៃវិទ្យាស្ថាន អិលស៊ី ប៊ីស៊ីនីស ស្គូល (LSi Business School) បានឲ្យដឹងថា៖ គោលបំណងនៃរៀបចំវេទិកានេះឡើងគឺ ១- បានធ្វើបទបង្ហាញអំពីលក្ខណៈពិសេសនៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ SME Management ដែលប្អូនៗត្រូវត្រៀមខ្លួនបែបណាដើម្បីអាចចូលសិក្សា ជំនាញនេះបាន។ ២- បានពន្យល់ប្អូនៗសិស្សានុសិស្សឲ្យដឹងអំពីជំនាញនិងគុណសម្បទា ក្នុងការសិក្សាសម្រាប់និស្សិតពាណិជ្ជកម្មក្នុងសតវត្សទី២១ ជាពិសេសគឺឱកាសដាក់ពាក្យ និងទទួលបានអាហារូបករណ៍សិក្សាពេញមួយចប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រដែលផ្តល់ដោយដៃគូជំនួញនានា។
 

 


កម្មវិធីសិក្សាក្នុងជំនាញគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម (SME Management) នេះតម្រូវឲ្យនិស្សិតគ្រប់រូបប្រើប្រាស់ភាសាអង់គ្លេសជាយាន្ត និងការសិក្សាជាប្រព័ន្ធក្រេឌីត។
និស្សិតដែលសិក្សានៅទីនេះគឺតម្រូវឲ្យចុះហាត់ការងារ និងមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនដៃគូនានា។ ការបង្រៀននៅ វិទ្យាស្ថាន LSi (អិល ស៊ី) Business School ក្នុងកម្មវិធីសិក្សាគឺតម្រូវឲ្យមានសាស្រ្តាចារ្យជាជនជាតិខ្មែរ និងបរទេស ដែលមានបទពិសោធន៍បង្រៀនខ្ពស់។

កម្មវិធីសិក្សានេះមានលក្ខណៈពិសេសប្លែកជាច្រើន ដើម្បីធានាថាវានឹងផ្តល់នូវជំនាញការងារជាក់ស្តែង។ សមាសធាតុដែលត្រូវការនៃកម្មវិធីសិក្សារួមមានការ៖ សិក្សាពីគម្រោងផែនការធ្វើជំនួញ ដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស និងការអភិវឌ្ឍផែនការអាជីវកម្មហើយសកម្មភាពសិក្សា១/៤ នៃកម្មវិធីសិក្សាតម្រូវឲ្យនិស្សិតធ្វើការអនុវត្ត ជាក់ស្ដែងដែលហៅថា Project-based assignments។


 




ជាក់ស្តែងវិធីសាស្រ្តនេះត្រូវបានគាំទ្រដោយ មជ្ឈមណ្ឌលហាត់ការរបស់និស្សិត (Stimulation Center of SME)  ដែលបានផ្សារភ្ជាប់និស្សិត ជាមួយនិងការងារ ផ្តល់ការប្រឹក្សាដល់និស្សិតអំពីការសិក្សា ការផ្តល់សេវាកម្មគាំទ្រការសិក្សាក្នុងការរៀបចំ ផែនការអាជីវកម្មរបស់ពួកគេ និងរៀបចំឱកាសសម្រាប់និស្សិតក្នុងការបង្ហាញគំនិតល្អៗរបស់ពួកគេទៅ វិនិយោគិន ឬម្ចាស់ក្រុមហ៊ុន ជាពិសេសសាលានឹងមានផ្តល់ប្រភពទុនសម្រាប់គាំទ្រទៅដល់និស្សិតក្នុងការចាប់ផ្តើមជំនួញអាជីវកម្មដំបូងរបស់ពួកគេផងដែរ។
 
ជាមួយគ្នានេះ វិទ្យាស្ថាន LSi Business School នឹងចាប់ផ្តើមទទួលពាក្យចូលរៀន និងពាក្យប្រឡងអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ កាលបរិច្ឆេទប្រឡងអាហារូបករណ៍ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ ប្រសិនបើមានសំណួរ និងចម្ងល់ផ្សេងៗអាចទាក់ទងមកផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅលើផ្លូវមិត្តភាពកម្ពុជា-ហាណូយ ឬតាមរយៈគេហទំព័រ www.lsi.edu.kh និង ហ្វេសប៊ុកផេករបស់វិទ្យាស្ថានផ្ទាល់ https://www.facebook.com/LSiBusinessSchool/?ref=pages_you_manage
 
 





(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com