អត្ថបទពាណិជ្ជកម្ម
Royal Enfield ទទួលបានការកក់យ៉ាងច្រើនសម្រាប់ការតាំងបង្ហាញនៅផ្សារទំនើប AEON1 ថ្មីៗនេះ
18, Jan 2022 , 10:46 am        
រូបភាព
ជាមួយនឹងជោគជ័យយ៉ាងសម្បើមសម្រាប់ដើមឆ្នាំ ២០២២ នេះបានធ្វើឲ្យក្រុមហ៊ុនម៉ូតូ Royal Enfield Cambodia បង្ហាញនូវទិន្នន័យបញ្ចេញម៉ូតូចំនួន ១២គ្រឿង ក្នុងកំឡុងពេលពីរសប្តាហ៍ប៉ុណ្ណោះ។ ដោយមិនបង្អង់យូរក្នុងការតាំងបង្ហាញនៅផ្សារទំនើប AEON1 ថ្មីៗនេះម៉ូតូ Royal Enfield ទទួលបានការកក់បន្ថែមចំនួន ៧គ្រឿងទៀតហើយបូករួមនឹងការកក់ទិញជាបន្តបន្ទាប់ទៀតសម្រាប់ភ្ញៀវដែលបានអញ្ចើញមកមើលផ្ទាល់នៅការតាំងបង្ហាញមួយនេះ។ តួរលេខ និងសញ្ញាដ៏អស្ចារ្យនេះនឹងធ្វើឲ្យម៉ាកយីហ៊ោមួយនេះកាន់តែមានអ្នកស្គាល់ច្រើនឡើងៗនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញឲ្យអ្នកគាំទ្រកក់ទិញមានសន្ទុះកើនឡើងដូចគ្នាដោយសារតែការរចនា គុណភាព និងតម្លៃសមរម្យ។



ដោយឈរលើគោលជំហរនៃការបង្កើនទស្សនៈវិស័យពង្រីក និងពង្រឹងវប្បធម៌នៃការជិះម៉ូតូបែប ‘Pure Motorcycling’, Royal Enfield បានព្យាយាមបង្កើត និងកសាងនូវផលិតផលជាមួយគុណភាពមិនចេះរីងស្ងួត ដែលបង្ហាញពីកេរ្តិ៍ដំណែល និងកិត្យានុភាពរបស់ម៉ាកយីហ៊ោមួយនេះពិតៗ ហើយមិនថាអ្នកជាម្ចាស់ប្រើវាប៉ុន្មានជំនាន់នោះទេ ម៉ូតូមួយនេះនៅតែរក្សាបាននៅរូបរាងបែប timeless design ពិតៗ។ 
  


ប្រសិនបើលោកអ្នកចង់លេងបន្ថែមជាមួយនឹងសំលៀកបំពាក់ សម្ភារលេងម៉ូតូ ទាំងអស់នេះសុទ្ធតែមាននៅក្នុងម៉ាកយីហ៊ោ Royal Enfield ដែលជាហេតុនាំឲ្យផលិតផលនេះផ្តោតសំខាន់ទៅលើ ៣ចំណុចធំៗ ដូចជា៖ ការការពារ ផាសុកភាព និង ស្ទីលដែលសុទ្ធសឹងតែទាក់ទាញ និងជាកម្លាំងជំរុញចិត្តឲ្យអ្នកស្នេហាវិស័យម៉ូតូងាកមកមើលម៉ាកយីហ៊ោនេះពិតប្រាកដមែន។ ជាម្ចាស់របស់ម៉ូតូ  Royal Enfield អ្នកនឹងមិនចាំបាច់មានកង្វល់ជាមួយនឹងបញ្ហាផ្សេងៗដែលនឹងអាចកើតមានឡើងដូចជា៖ សេវាកម្មរោងជាង គុណភាពផលិតផល និងស្ទីលនោះទេ។ 
  


ដោយមានជំនឿយ៉ាងមុតមាំទៅលើសេវាកម្មរោងជាងដែលជាគ្រឹះក្នុងការកសាងទំនាក់ទំនងល្អជាមួយនឹងអតិថិជន Royal Enfield Cambodia តែងតែផ្តល់នូវភាពរួសរាយរាក់ទាក់រាល់ចំងល់ បញ្ហាផ្សេងៗដែលអតិថិជនមានដូចជា ការប្ដូរជូនតម្រង និងប្រេងម៉ាស៊ីនបន្ទាប់ពីការជិះបាន ៥០០គីឡូម៉ែត្រជាដើម។ ម្យ៉ាងវិញទៀតក្នុងនាមជាម្ចាស់ម៉ូតូដែលមានដើមកំណើតតាំងពី ១២០ឆ្នាំមុន នឹងធ្វើឲ្យអតិថិជនមានភាពកក់ក្តៅជាមួយនឹងការផលិតគ្រប់បំណែកនៃម៉ូតូមួយនេះដែលចាប់ផ្តើម និងគិតគូរគ្រប់ជ្រុងជ្រោយនៃបំណែកគ្រឿងបង្គុំម៉ូតូផ្សេងៗ។ អមមកជាមួយនឹងតម្លៃសមរម្យ និងការផ្តល់ជូនសន្ធឹកសន្ធាប់ អតិថិជននឹងគ្មានពាក្យថាស្តាយក្រោយ សម្រាប់ការទិញម៉ូតូមួយនេះទេ។ 
 


មួយក្នុងចំណោមម៉ូតូដែលល្បីល្បាញបំផុតសម្រាប់ឆ្នាំ ២០២២នេះ, Royal Enfield មាន ៥ម៉ូឌែល សម្រាប់ជ្រើសរើសដូចជា៖ Classic, Bullet, Himalayan, Interceptor, GT Continental, Meteors ហើយឆាប់ៗនេះនឹងមានវត្តមានជាមួយការបើកបង្ហាញជាផ្លូវការរបស់ Royal Enfield Classic 350cc ជាមួយនឹងតម្លៃចាប់ផ្តើមពី ៤០០០ដុល្លា។ ចំណុចពិសេសនៃការមកដល់របស់ម៉ូឌែលពៅមួយនេះ គឺការរក្សានៅរូបរាងបែបក្លាសិកអមតៈគ្រប់ជំនាន់ដូចដែលពាក្យមួយក្នុងចំណោមពាក្យជាច្រើនថា Reborn។ 


 
ជាមួយនឹងជម្រើស និងពណ៌ជាច្រើនដែលមាននឹងធ្វើឲ្យអតិថិជនមានការភ្ញាក់ផ្អើល និងរំភើបក្នុងការក្លាយជាម្ចាស់របស់ម៉ូឌែលមួយនេះក្នុងពេលឆាប់ៗ។ សម្រាប់ព័ត៌មានបន្ថែម និងប្រូម៉ូសិនផ្សេងៗក្នុងខែនេះ អតិថិជនអាចធ្វើការសាកសួរបានពីក្រុមការងារ Royal Enfield Cambodia រឺលោកអ្នកអាច join បណ្តាញសង្គម telegram សម្រាប់ព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃបានតាមរយះ៖ https://t.me/royalenfieldcambodia 


 




(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com