ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា សង្ឃឹមថា តុលាការនឹងទម្លាក់បទចោទ ដើម្បីឈានទៅផ្សះផ្សាជាតិ
19, Jan 2022 , 10:35 am        
រូបភាព
លោក កឹម សុខា ដើរចូលតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ រូបដោយសហការី
លោក កឹម សុខា ដើរចូលតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ រូបដោយសហការី
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានឡើងតុលាការសាជាថ្មី នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។ ពេលចេញផ្ទះ រៀបឡើងរថយន្ត ដើម្បីធ្វើដំណើរទៅកាន់តុលាការភ្នំពេញ លោក ត្រូវបានក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលទៅរង់ចាំដល់ផ្ទះរបស់លោក សុំលោកផ្តល់បទសម្ភាសខ្លី។



«ខ្ញុំ សង្ឃឹមថា ថ្ងៃនេះ តុលាការ នឹងសម្រេចទម្លាក់ចោលការចោទប្រកាន់មកលើរូបខ្ញុំ ដើម្បីកម្ពុជាយើង បោះជំហានទៅរកការផ្សះផ្សាបង្រួបបង្រួមជាតិ ហើយយើង មានសាមគ្គីជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិយើងទាំងអស់គ្នាតទៅទៀត»។ នេះជាសាររបស់លោក កឹម សុខា ទៅកាន់ក្រុមអ្នកកាសែត។

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានសរសេរលើបណ្តាញសង្គមធ្វីធឺថា៖«ការចោទប្រកាន់លើលោក កឹម សុខា គួរតែទម្លាក់ចេញ។...យើង ត្រូវធ្វើដំណើរឆ្ពោះទៅមុខ»។

វា យូរពេកហើយ

លោក កឹម សុខា ថ្លែងទៅកាន់អ្នកកាសែត ថា លោក បានរង់ចាំការបើកសវនាការឡើងវិញអស់រយៈពេលយូរមកហើយ។ លោក បញ្ជាក់ថា៖«ការមកដល់សវនាការនេះ គឺជាប្រាថ្នាចង់បានរបស់ខ្ញុំ ដើម្បីបញ្ចប់កិច្ចទាំងអស់នេះ»៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com