អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន SCI បង្ហាញម៉ាស៊ីនផលិតទឹកពីបរិយាកាស GENNY ប្រើភ្លើងអគ្គីសនី ដែលអាចប្រើប្រាស់បានគ្រប់ទីកន្លែង
19, Jan 2022 , 4:32 pm        
រូបភាព
ដើមឆ្នាំ ២០២២ នេះក្រុមហ៊ុន SCI Water Company limited បាននាំយកម៉ាស៊ីនផលិតទឹកម៉ូឌែលថ្មី GENNY ដែលជាបច្ចេកវិទ្យាថ្មីរបស់ប្រទេសអ៊ីស្រាអែល។ ម៉ាស៊ីន GENNY ដែលផលិតទឹកចេញពីបរិយាកាសនេះ គឺជាបច្ចេកវិទ្យាថ្មីមួយនៅកម្ពុជា ដោយម៉ាស៊ីនទឹកមួយនេះ គឺពិតជាងាយស្រួលដំឡើងនឹងប្រើប្រាស់មែនទេន ដោយលោកអ្នកអាចប្រើប្រាស់បានគ្រប់ទីកន្លែង ដោយគ្រាន់តែមានភ្លើងអគ្គីសនីប៉ុណ្ណោះ និងមិនចាំបាច់តប្រព័ន្ធទឹករញ៉េរញ៉ៃឡើយ។





ក្នុងពិពរណ៍ក្នុងការដាក់បង្ហាញម៉ាស៊ីនដែលអាចជប់ខ្យល់ឲ្យក្លាយជាទឹក GENNY មួយនេះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ដែលដើរលេងកម្សាន្តនៅផ្សារទំនើបអ៊ីអន២ កាលពីថ្ងៃទី ០១ និង ០២ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ។
 
ម៉ាស៊ីនបន្សុទ្ធទឹកចេញពីបរិយាកាស GENNY មួយនេះ មានរូបរាងសមល្មមដែលវាមានទំហំ 54cm X 42cm x 130cmដែលអាចប្រើប្រាស់បានទាំងនៅគេហដ្ឋាន និង ការិយាកាល័យ ដោយម៉ាស៊ីនបន្សុទ្ធពីបរិយាកាសដ៏ឆ្លាតវៃនេះ គឺអាចបន្សុទ្ធទឹកបានរហូតដល់ទៅ ៣០ លីត្រក្នុងមួយថ្ងៃឯណោះ។
  




ម៉ាស៊ីនបស្សុទ្ធទឹក GENNY មួយនេះ គឺមានលក្ខណៈខុសពីម៉ាស៊ីនទឹកដទៃ ដោយវាអាចផលិតទឹកបានទាំងទឹកក្ដៅ និងទឹកត្រជាក់ ពិសេសគឺវាមានសារធាតុ PH នៅក្នុងនោះតែម្ដង។

ចំពោះទឹកក្ដៅគឺវាមានកម្ដៅគ្រប់គ្រាន់ក្នុងការឆុងមី ឆុងកាហ្វេជាដើម។ កាន់តែភ្ញាក់ផ្អើលនោះ ម៉ាស៊ីនទឹក GENNY អាចយកទៅប្រើប្រាស់ ដើម្បីឆុងជាទឹកគោររបស់ទារកបានទៀតផង។ អ្វីកាន់តែធ្វើឲ្យលោកអ្នកកាន់តែពិចារណា ក្នុងដាក់ម៉ាស៊ីនបន្សុទ្ធទឹក GENNY មួយនេះ នៅតាមគេហដ្ឋាន និងការិយាល័យនោះ គឺបច្ចេកវិទ្យាបន្សុទ្ធចេញពីបរិយាកាស ដែលចេញពីប្រទេសអ៊ីស្រាលបានយ៉ាងល្អឥតខ្ចោះ ដោយវាកំចាត់បានទាំងសារធាតុលោហះល្អិតៗ ចម្រោះលម្អងល្អិត កំចាត់បាក់តេរី សមាសធាតុសេរីរាង្គផ្សេងៗ។
 
ចង់ស្វែងយល់បន្ថែមពីម៉ាស៊ីនបន្សុទ្ធទឹកពីបរិយាកាស លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ ៖
 
















© រក្សាសិទ្ធិដោយ thmeythmey.com