អត្ថបទពាណិជ្ជកម្ម
រថយន្ត Range Rover Evoque សេរីឆ្នាំ 2022 ថ្មីទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន
20, Jan 2022 , 4:18 pm        
រូបភាព
តើលោកអ្នកមានចម្ងល់ទេតើហេតុអ្វីបានCa Range Rover Evoque ត្រូវបានបង្កើតឡើង កំឡុងពេលដែលម៉ូដែលផ្សេងៗរបស់ Land Rover មានមុខងារពិសេសៗជាច្រើន និងអាចផ្ដល់នូវជម្រើសប្រភេទរថយន្ត ទៅតាមអ្វីដែលអតិថិជនចង់បាន? ប្រសិនបើលោកអ្នកក្លាយជាម្ចាស់រថយន្តដ៏តូចច្រឡឹង សមល្មមមិនទាស់ភ្នែកនេះ តើវាអាចផ្ដល់នូវភាពអស្ចារ្យអ្វីខ្លះ នៅពេលដែលលោកអ្នកបានបើកបររថយន្តនេះ? 



Range Rover Evoque ជាម៉ូដែលមួយក្នុងចំណោមម៉ូដែលនានា ដែលលេចធ្លោរបស់ត្រកូល Range Rover ពីព្រោះវាមានរូបរាងពិសេស និងប្លែកដាច់ពីគេ។ វាមើលទៅឆើតឆាយ ស្រស់ស្អាត ទាក់ទាញ និងទាន់សម័យ ដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ នាសម័យថ្មី។ មិនខុសពីសេរីឆ្នាំមុនៗទេ សម្រាប់រូបរាងនៃម៉ូដែល Evoque ឆ្នាំ2022 ថ្មីនេះបានយកលំនាំពីរូបរាង របស់ Range Rover Sport HST។ ផ្នែកខាងក្នុង និងខាងក្រៅរបស់ The New Range Rover Evoque  ក៏ត្រូវបានអាប់ដេតឱ្យកាន់តែល្អប្រសើរជាងមុន ជាពិសេសការប្រើប្រាស់នូវវត្ថុធាតុដើមដូចជាស្បែកពូក ជ័រ ឬប្រភេទឈើ ដែលធានាបានគុណភាព គង់វង្ស យូរអង្វែង មិនងាយខូចខាត និងជួយរក្សាការពារបរិស្ថាន ។ ក្រៅពីនេះ បច្ចេកវិជ្ជាការតភ្ជាប់នឹងព័ត៌មានកម្សាន្តដែលបានបំពាក់លើរថយន្តជាមួយអេក្រង់ទំហំដល់ទៅ 10អ៊ីង និងមានប្រព័ន្ធសំឡេង (Meridian Sound System ) 13- speaker 400W ដែលនាំមកនូវការភ្ជាប់ទំនាក់ទំនង និងគុណភាពសំឡេងឮច្បាស់ល្អ មិនថាសម្រាប់ការចាក់តន្រ្តី ឬនិយាយទូរស័ព្ទ។
 
សន្ទុះស្ទុះខ្លាំង ពី 0-100km/h ចំណាយពេលត្រឹមតែ 6.8 វិនាទី។ ប្រើប្រាស់ប្រអប់លេខអូតូប្រាំបួន ប្រព័ន្ធ Terrain Response 2 ដែលធ្វើឱ្យសមត្ថភាពក្នុងការបើកបរនៅលើដងផ្លូវកាន់ល្អប្រសើរ។ 


 
សូមបញ្ជាក់ផងដែរថា រថយន្តនេះទទួលបានពានរង្វាន់ Business Motoring Awards សម្រាប់រថយន្តប្រភេទ SUV មធ្យមល្អបំផុតនាឆ្នាំ2021។
 
សរុបមកវិញ Evoque ទទួលបានភាពជោគជ័យជាច្រើន តាមរយៈការក្លាយជារថយន្តប្រភេទ SUV ទំហំមធ្យម ដែលមានរូបរាងដ៏ទាក់ទាញប្លែកភ្នែក  ប៉ុន្តែវាអាចប្រើប្រាស់បានមិនចាញ់ម៉ូដែលSUVដទៃរបស់ Land Rover នោះទេ អាចនិយាយបានថាវាផ្ដល់នូវផាសុកភាព ជាជាងរថយន្តបែបស្ព័រ ជាមួយនឹងសមត្ថភាពក្នុងការបើកបរយ៉ាងល្អប្រសើរ។
  


Land Rover Cambodia បើកទទួលការកម្ម៉ង់ហើយ សម្រាប់ម៉ូដែល The New Range Rover Evoque ឆ្នាំ2022។ លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 070 999 111 ឬទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia (KH)។លោកក៏អាចអញ្ជើញមកកាន់អគារតាំងលក់យើងខ្ញុំដោយផ្ទាល់ ដែលមានទីតាំងនៅ អគារតាំងលេខ 264A មហាវិថីសហព័ន្ធរុស្សី។ 
 
ចុចទីនេះដើម្បីមើលផែនទី:https://goo.gl/maps/zx76WJ7gNjh5KFR28



(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com