អត្ថបទពាណិជ្ជកម្ម
ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អនុញ្ញាតឱ្យអតិថិជនដកប្រាក់ឆ្លងម៉ាស៊ីនATMគ្នា ដោយឥតគិតថ្លៃ
20, Jan 2022 , 5:15 pm        
រូបភាព
 ភ្នំពេញ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ - ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នា ដើម្បីផ្តល់ជូនអតិថិជននួវភាពងាយស្រួលក្នុងការប្រើប្រាស់ប័ណ្ណATM និងប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់ តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ នៅ២៥ខេត្ត-ក្រុង ដោយឥតគិតថ្លៃសេវា។
 
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារតារាអ៊ែរផត ដោយមានការចូលរួមដោយគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកា ស្ថាប័នទាំងពីរ។
 
បច្ចុប្បន្ន ធនាគារ ប្រៃសណីយ៍កម្ពុជា មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានបណ្តាញម៉ាស៊ីន ATM សរុប ៧០ទីតាំងទូទាំងប្រទេស។ នេះមានន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១៥៩ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។ 


 
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា៖ «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ហើយកិច្ចសហប្រតិបត្តិការមួយនេះ គឺជាយុទ្ធសាស្រ្តរបស់ស្ថាប័នទាំងពីរ ដែលធ្វើឡើងក្នុងគោលដៅរួម គឺដើម្បីពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែរហ័ស ងាយស្រួល និងខិតជិតអតិថិជន »។
 
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា៖ “គោលបំណងសំខាន់នៃកិច្ចសហការនេះ គឺផ្តោតសំខាន់លើអតិថិជនជាចម្បង ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ តាមរយៈការដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម របស់ស្ថាប័នទាំងពីរ បានយ៉ាងងាយស្រួល មានប្រសិទ្ធភាព និងចំណេញពេលវេលា។ យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលការគ្រងគ្រងហិរញ្ញវត្ថុ ឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការអតិថិជន តាមរយៈការចាប់ដៃគូសហការ ជាមួយស្ថាប័នដែលមានគុណភាព និងមានកេរ្តិ៍ឈ្មោះដូចជាធនាគារ ប្រៃសណីយ៍កម្ពុជាជាដើម។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈគំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ តាមរយៈការបង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ស្របតាមសម័យកាលឌីជីថល ដូចជា សេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬ កម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា”៕


 
អំពីធនាគារ ប្រៃសណីយ៍កម្ពុជា
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយ ក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេលជាង ៧ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយ នៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរ ពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជន បើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com