ពីនេះ ពីនោះ
សម្លខួក្តាម សម្លខួបង្កង! ត្រូវសរសេរ «ខួ» មិនមែន «ខួរ» ឡើយ 
×![]()
ផ្អែកតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត «ខួ» ជាឈ្មោះសម្លមួយយ៉ាងដែលយកពីក្តាម ឬបង្កងមកបុកឲ្យល្អិត។ ការពន្យល់បែបនេះ មានន័យថា វាមិនមែនជាសម្ល ដែលយកខួររបស់សត្វក្តាម ឬបង្កងទៅដាំស្លនោះទេ។
«ខួ» ជាកិរិយាសព្ទ ដែលមានន័យថា ធ្វើសម្លមួយយ៉ាងឈ្មោះ ខួ ។ ជានាមសព្ទ «ខួ» សំដៅលើឈ្មោះសម្លមួយយ៉ាង ដែលគេយកក្ដាម ឬ បង្កង មកបុកឲ្យល្អិត ហើយលាយនឹងទឹក ពូតយករសជាតិមកចម្អិន។ ខួក្ដាម, ខួបង្កង ។
ដូច្នេះ ការសរសេរថា «ខួរក្តាម» ឬ «ខួរបង្កង» កន្លងមក មិនត្រឹមត្រូវឡើយ សម្រាប់ការហៅលើសម្លប្រភេទនេះ។
រីឯពាក្យ «ខួរ» វិញ ជានាមសព្ទដែលមានន័យថា អាការនៅក្នុងក្បាល ឬ ក្នុងឆ្អឹងខាប់ដូចចាហួយ។ ខួរក្បាល, ខួរឆ្អឹង ។ បើចង់និយាយថា «ខួរក្តាម» ឬ «ខួរបង្កង» ក្នុងន័យមួយបែបទៀត គឺមិនខុសនោះឡើយ។ មនុស្សខួរក្តាម? មនុស្សខួរបង្កង?
© រក្សាសិទ្ធិដោយ thmeythmey.com