កីឡាអន្តរជាតិ
អន្តរជាតិ
Eriksen ហ្វឹកហាត់ពង្រឹងកាយសម្បទាជាមួយ Ajax ដើម្បីស្វែងរកក្លិបថ្មី
26, Jan 2022 , 2:59 pm        
រូបភាព
ខ្សែបម្រើ Christian Eriksen បានចាប់ផ្តើមការហ្វឹកហាត់ជាមួយអតីតក្លិប Ajax Amsterdam នៅហូឡង់ ដើម្បីពង្រឹងកាយសម្បទាក្នុងការវិលត្រលប់ចូលលេងបាល់ក្នុងលីគកំពូលធំៗ និងស្វែករកក្លិបថ្មី។



ខ្សែបម្រើវ័យ២៩ឆ្នាំរបស់ជម្រើសជាតិដាណឺម៉ាក បានដួលសន្លប់ស្ដូកស្ដឹងក្នុងទីលានអំឡុងការប្រកួតទល់ក្រុមជម្រើសជាតិហ្វាំឡង់ក្នុងការប្រកួតពានរង្វាន់ Euro 2020 កាលពីខែមិថុនាឆ្នាំ ២០២១។
 
Eriksen ត្រូវបានក្លិប Inter Milan បញ្ចប់កិច្ចសន្យាកាលពីខែធ្នូដោយសារតែកីឡាករវ័យ២៩ឆ្នាំបានដាក់ឧបករណ៍ជំនួយបេះដូងក្រោយពេលព្យាបាលរួច ហើយមិនត្រូវបានអនុញ្ញាតដោយក្របខណ្ឌ Serie A។ Eriksen ក៏មានពាក្យចចាមអារ៉ាមថានឹងអាចចូលរួមជាមួយក្លិប Brentford នៅ Premier league។
 
«ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅទីនេះ ( AFC Ajax ) ខ្ញុំមានអារម្មណ៍ថាដូចត្រលប់មកផ្ទះម្តងទៀតអ៊ីចឹង ព្រោះខ្ញុំមិនបានមកទីនេះរយៈពេលយូរហើយ។ ទីនេះមានសម្ភារច្រើននិងល្អៗ ខ្ញុំអាចហ្វឹកហាត់ស្ថិតនៅគម្រិតមួយដែលខ្ពស់ដូចកាលមុនបាននៅក្លិប Ajax។» Eriksen និយាយប្រាប់គេហទំព័រក្លិប Ajax បែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ Erikson ក៏រំពឹងនឹងអាចត្រលប់ទៅកាន់ភាពខ្លាំងក្លាដូចពីមុនវិញឱ្យបានឆាប់រហ័សដើម្បីស្វែករកក្លិបថ្មីសម្រាប់បន្តអាជីព។
 
អតីតកីឡាកររបស់ក្លិប Tottenham Hotspurs រូបនេះទទួលបានភ្លើងខៀវពីសំណាក់វេជ្ជបណ្ឌិតកាលពីខែធ្នូកន្លងទៅសម្រាប់បន្តអាជីពបាល់ទាត់៕
 

Tag:
 Christian Eriksen
  Ajax
© រក្សាសិទ្ធិដោយ thmeythmey.com