ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​មាន​អ្វី​កើតឡើង​នៅពេល​អ្នក​គេង​មិន​ដណ្តប់ភួយ​?
27, Jan 2022 , 11:29 pm        
រូបភាព
ការ​គេង​ដោយ​មិន​ដណ្តប់ភួយ​មើលទៅ​ហាក់ដូចជា​រឿង​គួរឱ្យ​អស់សំណើច ប៉ុន្តែ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ដែល​មិន​នឹកស្មាន​ដល់​។

 
​ជំរុញ​ការរំលាយ​អាហារ​ក្នុង​រាងកាយ​
 
​នៅ​ថ្ងៃ​ក្តៅ ការ​ដេក​ក្នុងស្ថានភាព​ត្រជាក់​នឹង​ជួយ​ជំរុញ​ការរំលាយ​អាហារ​របស់​អ្នក និង​បង្កើន​បរិមាណ​ខ្លាញ់ “​ល្អ​” នៅក្នុង​ខ្លួន​របស់​អ្នក​។ ក្នុងពេល​ជាមួយគ្នានេះ ការ​ដេក​ដោយ​មិន​ដណ្តប់ភួយ​នឹង​ជួយ​ឱ្យ​អ្នក​ដុត​កាឡូរី​បាន​លឿន និង​ជួយ​ឱ្យ​រាងកាយ​កម្ចាត់​ជាតិ​ស្ករ​លើស​ក្នុង​ឈាម​។ ទន្ទឹមនឹងនេះ នៅពេលដែល​អ្នក​គេង​មិន​ដណ្តប់ភួយ វា​ជួយ​ឱ្យ​ឈាម​រត់​បានល្អ​ប្រសើរ កាត់បន្ថយ​ការកកស្ទះ​សរសៃឈាម​វ៉ែន និង​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
​គុណភាព​នៃ​ការ​គេង​របស់​អ្នក​អាច​ប្រសើរឡើង​
 
​សីតុណ្ហភាព​ត្រជាក់​នៅពេល​យប់​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​។ ផ្ទុយទៅវិញ ប្រសិនបើ​វា​ក្តៅ​ពេក វា​អាច​រំខាន​ដល់​ដំណាក់កាល​នៃ​ចលនា​ភ្នែក​លឿន ធ្វើឱ្យ​អ្នក​ភ្ញាក់​ពី​ដំណេក អស់កម្លាំង ទោះបីជា​អ្នកមាន​អារម្មណ៍​ថា​អ្នក​បាន​គេង​គ្រប់គ្រាន់​ក៏ដោយ​។​
 
​សីតុណ្ហភាព​រាងកាយរ​បស់​យើង​ចាប់ផ្តើម​ធ្លាក់ចុះ​ប្រហែល 60-90 នាទី​មុនពេល​គេង​លក់ ហើយ​ប្រសិនបើ​បរិយាកាស​របស់​អ្នក​ក្តៅ​ពេក​ក្នុងអំឡុង​ពេលនេះ រាងកាយ​របស់​អ្នកនឹង​ខ្ជះខ្ជាយ​ថាមពល​កាន់តែច្រើន ដោយ​ព្យាយាម​កែតម្រូវ​សីតុណ្ហភាព ធ្វើឱ្យ​អ្នក​ភ្ញាក់​បានយូរ​។​
 
​កាន់តែ​ប្រសើរ​សម្រាប់​ស្បែក​របស់​អ្នក​
 
​នៅពេលដែល​អ្នក​ដណ្តប់​ភួយ​ក្រាស់ និង​កក់ក្តៅ​ដែល​អាច​ទប់​កំដៅ​ក្នុង​ខ្លួន​របស់​អ្នក ហើយ​បន្ថែម​ពីលើ​ការរំខាន​ដល់​ដំណេក​របស់​អ្នក វា​ក៏​អាច​បណ្តាលឱ្យ​បែកញើស​ផងដែរ​។ ភួយ​ក្រាស់ និង​ធ្ងន់​ធ្វើ​ពី​ក្រណាត់​សំយោគ​មិន​អនុញ្ញាតឱ្យ​រាងកាយ​របស់​អ្នកគ្រប់គ្រង​សីតុណ្ហភាព និង​អាច​បណ្តាលឱ្យ​បែកញើស​។ ញើស​រួមជាមួយ​កំដៅ និង​ការ​កកិត​អាច​ស្ទះ​រន្ធ​ញើស​របស់​អ្នក ដែល​អាច​នាំឱ្យ​កើតមុន និង​មុន​ក្បាល​ខ្មៅ ។​
 
​ការ​គេង​មិន​ដណ្តប់ភួយ​ជួយ​សម្រក​ទម្ងន់ និង​ការពារ​ការបាត់​បង់កា​រ​ចងចាំ​
 
​បើ​ចង់​សម្រក​ទម្ងន់ កុំ​ដេក​ដណ្តប់ភួយ​។ ជាមួយគ្នានេះ ការ​ដេក​ដោយ​គ្មាន​ភួយ​ជួយ​ឱ្យ​រាងកាយ​មនុស្ស​មាន​សេរីភាព​ច្រើន កោសិកា​ក្នុង​រាងកាយ​ធ្វើចរាចរ​បានល្អ ដែល​អាច​រុញ​ឈាម​ទៅកាន់​ខួរក្បាល​បាន​កាន់តែ​ចង្វាក់ ជួយ​ឱ្យ​មនុស្ស​មាន​សុខ​ភាពល្អ និង​ការពារ​ការថយចុះ​ការចងចាំ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com