ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពិបាកទ្រាំណាស់! បើចេះតែឈឺពោះ ដូចគេចាក់បែបនេះ
31, Jan 2022 , 11:29 pm        
រូបភាព
ការ​ដែល​មាន​អារម្មណ៍​ឈឺពោះ​ដូច​គេ​ចាក់​អាច​ជា​រឿង​ពិបាក​ទ្រាំ​ ។ ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​ដោយសារ​តែ​បញ្ហា​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ​ដូច​ជា ក្រពះ​មិន​កិន​អាហារ ខណៈ​ពេល​ដែល​ខ្លះ​ទៀត​អាច​ដោយសារ​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​ដែរ​ ។​



តាម​រយៈ​អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​ណែនាំ​អំពី​មូលហេតុ​ញឹកញាប់​នៃ​ការ​ឈឺពោះ​ដូច​គេ​ចាក់​ ៖ក្រពះ​មិន​កិន​អាហារ
 
តើ​អ្នក​កំពុង​តែ​ឈឺពោះ​ដូច​គេ​ចាក់​ក្រោយ​ពី​ញ៉ាំ​អាហារ​លឿន​ពេក ញ៉ាំ​អាហារ​ហិ​រ​ច្រើន​ពេក ឬ​ខ្លាញ់​ច្រើន​ពេក​ទេ? បើសិនជា​ចឹ​ង​មែន វា​គ្មាន​អ្វី​ក្រៅពី​ក្រពះ​កិន​អាហារ​មិន​បាន​ល្អ​ឡើយ​។ វា​អាច​នឹង​កើតឡើង​ជាមួយនឹង​ការ​ចង្អោ និង​ហើមពោះ​ទៀត​។
 
ការ​ច្រាល​អាស៊ីត​ក្រពះ
 
ពេល​ខ្លះ​ការ​ឈឺពោះ​ដូច​គេ​ចាក់ អាច​ដោយសារ​តែ​ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​មក​បំពង់ក​បាន​ដែរ​។ រ​ភ​ង​នេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​ៗ​ក្នុង​ទ្រូង និង​ក្រពះ​ដូច​មាន​អ្វីមួយ​ចាក់​អ៊ីចឹង​។ មូលហេតុ​នៃ​ការ​ច្រាល​អាស៊ីត​ក្រពះ​បែប​នេះ​មាន​ដូច​ជា ការ​ញ៉ាំ​អាហារ​ហិ​រ​ៗ អាហារ​ខ្លាញ់ គេង​ភ្លាម​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ញ៉ាំ​កាហ្វេ​និង​គ្រឿង​ស្រវឹង និង​កំពុង​តែ​ស្ត្រេ​ស​។
 
ចង្កោម​រោគ​សញ្ញា​រលាក​ពោះវៀន
 
វា​គឺជា​បញ្ហា​ក្រពះ​ពោះវៀន​ញឹកញាប់​បំផុត​ដែល​កើតឡើង​លើ​ពោះវៀនធំ​។ ក្រៅពី​ឈឺពោះ​មាន​លក្ខណៈ​ចាប់ពី​ឈឺ​ដូច​គេ​ចាក់ រហូត​ដល់​អួល​ៗ វា​ក៏​មាន​ជាប់​ទាក់ទង​នឹង​អាកា​រៈ​ផ្សេង​ទៀត​ដូច​ជា ចង្អោ ផោម​ច្រើន ហើមពោះ និង​រាករូស​។ ការ​ផ្លាស់​ប្តូរ​របប​អាហារ និង​របៀប​រស់នៅ ព្រមទាំង​លេបថ្នាំ​អាច​ដោះស្រាយ​អាកា​រៈ​នេះ​បាន​។
 
រលាក​ក្រពះ​ពោះវៀន
 
រឿង​នេះ​ច្រើន​តែ​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​វីរុស​ក្នុង​ពោះវៀន ឬ​ហៅ​ថា​ពោះវៀន​ផ្តាសាយ​។ មិន​ខ្វល់​ថា​អ្នក​ហៅ​វា​ថា​ម៉េច​ទេ បើសិនជា​វា​កើតឡើង​មែន អ្នក​នឹង​អាច​មាន​អាកា​រៈ​ឈឺពោះ​ដូច​គេ​ចាក់​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ល្អ​នោះ​គឺថា វា​នឹង​ស្រួលបួល​វិញ​ដោយ​ខ្លួនឯង​។ដំបៅ​ក្រពះ​ពោះវៀន
 
អាកា​រៈ​មួយ​នៃ​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន គឺ​ច្រើន​តែ​ត្រូវ​បាន​អ្នកជំងឺ​និយាយ​ថា មានការ​ឈឺចាប់​ដូច​គេ​ចាក់​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ដំបៅ​នោះ ការ​ឈឺចាប់​អាច​កើតឡើង​ភ្លាម​ៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ចន្លោះ​ពេល​ញ៉ាំ​ងា​ហារ ឬ​ពាក់កណ្តាល​យប់​ក៏​មាន​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com