កីឡាអន្តរជាតិ
អន្តរជាតិ
ចិន ចាប់ផ្ដើមពិធីរត់បណ្ដាក់ភ្លើងគប់អូឡាំពិករដូវងា
02, Feb 2022 , 8:39 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ការរត់បណ្ដាត់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានចាប់ផ្តើមថ្ងៃទី២ ខែកុម្ភៈ បួនថ្ងៃមុនកម្មវិធីចាប់ផ្ដើម។ ទីក្រុងប៉េកាំង ត្រៀមខ្លួនរួចហើយសម្រាប់ព្រឹត្តិការណ៍ដែលចោមរោមដោយការធ្វើពហិការ និងការរាលដាលជំងឺកូវីដ-១៩។


យ៉ាងហោចណាស់ អ្នកកាន់ភ្លើងគប់ចំនួន១០០០នាក់ នឹងចូលរួមក្នុងពិធីដែលភ្លើងគប់អូឡាំពិកឆ្លងកាត់តំបន់រៀបចំការប្រកួត។ ពិធីបើក នឹងធ្វើនៅថ្ងៃទី៦ ខែកុម្ភៈ នៅពហុកីឡដ្ឋានសម្បុកសត្វក្នុងរដ្ឋធានីប៉េកាំង។ ទីក្រុង Zhangjiakou ជាទីតាំងរៀបចំការប្រកួតមួយទៀត។
 
ពិធីរត់បណ្ដាក់ភ្លើងគប់ ធ្វើឡើងដោយមិនមានមនុស្សច្រើនឡើយ ព្រោះត្រូវទប់ស្កាត់ជំងឺកូវីដ-១៩។ អាជ្ញាធរចិនបានលើទឹកចិត្តប្រជាជនខ្លួនឱ្យទស្សនាពិធីនេះតាមបណ្តាញអ៊ីនធឺណិតជាជាងទៅទស្សនាដោយផ្ទាល់។ 
 
អ្នកកាន់ភ្លើងគប់៣នាក់ដំបូងមានលោក Luo Zhihuan វ័យ៨០ឆ្នាំជាអតីតម្ចាស់ជើងឯកពិភពលោកប្រណាំងលើស្គីទឹកកកក (Speed Skater) ឆ្នាំ១៩៦៣, លោក Jing Haipeng ជាអវកាសយានិក និងលោក Ye Peijian ជាអ្នករចនាផ្កាយរណប Chang’ e ទីមួយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Beijing Daily។
 
អាម៉េរិក រួមជាមួយអូស្ត្រាលី អង់គ្លេស កាណាដា និងជប៉ុន មិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចួលរួមពិធីបើកអូឡាំពិកនៅថ្ងៃទី៤ ខែកុម្ភៈឡើយ។ ទីក្រុងប៉េកាំង ថ្កោលទោសខ្លាំងចំពោះទង្វើបែបនេះ។
 
លោក Cai Qi ប្រធានអ្នករៀបចំការប្រកួតអូឡាំពិកប៉េកាំង២០២២ បានបញ្ជាក់ថា កម្មវិធីបញ្ជូនភ្លើងគប់នឹងប្រព្រឹត្តិទៅរយៈពេលដ៏ខ្លីត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ដោយឆ្លងកាត់តំបន់សំខាន់ៗជាច្រើនដូចជាមហាកំពែង និងរាជវាំងរដូវក្ដៅជាដើម។

មិនតែប៉ុណ្ណោះ លោក Cai Qi ក៏សង្ឃឹមថា ការប្រកួតកីឡាអូឡាំពិកមួយនេះនឹងជួយលុបបំបាត់ភាពអួរអាប់បង្កជំងឺឆ្លងកូវីដ-១៩៕
 
 

Tag:
 Olympic Beijing 2022
  Torch
© រក្សាសិទ្ធិដោយ thmeythmey.com