ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទទួលទាន​ទឹកក្រូច​ឆ្មា​ក្តៅ​មួយ​ពែង​នៅពេល​ព្រឹក រាងកាយ​ទទួលបាន​អត្ថប្រយោជន៍​ដ៏​មានតម្លៃ​
03, Feb 2022 , 6:59 am        
រូបភាព
​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ក្តៅ​មួយ​កែវ​នៅពេល​ព្រឹក​នឹង​គាំទ្រ​យ៉ាងខ្លាំង​ដល់​ការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ ការ​សម្រក​ទម្ងន់ និង​អត្ថប្រយោជន៍​ជាច្រើន​ដែល​ជួយ​ដល់​សុខភាព​។​

 
​ទទួលទាន​ទឹកក្រូច​ឆ្មា​ក្តៅ​មួយ​ពែង​នៅពេល​ព្រឹក រាងកាយ​ទទួលបាន​អត្ថប្រយោជន៍​ដ៏​មានតម្លៃ​៤​យ៉ាង​
 
​ធ្វើអោយ​ប្រសើរឡើង​នូវ​ការរំលាយ​អាហារ​
 
​ធម្មជាតិ​អាស៊ី​តនៃ​ក្រូចឆ្មា​ត្រូវបាន​គេ​ជឿថា​ជួយ​ដល់​បរិយាកាស​អាស៊ីត​ដ៏​ល្អ​បំផុត​ក្នុង​ក្រពះ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ អ្នក​ដែលមាន​បញ្ហា​ទាក់ទង​នឹង​ដំបៅ​ក្រពះ គួរតែ​ប្រយ័ត្ន​ពេល​ផឹកទឹក​ក្រូចឆ្មា មិនគួរ​ផឹកទឹក​ក្រូចឆ្មា​ពេល​ពោះ​ទទេ និង​កុំ​ផឹកទឹក​ក្រូចឆ្មា​ក្រាស់​ពេក​។ ទឹកក្រូច​ឆ្មារ​ក្តៅ​គួរ​ត្រូវបាន​លាយ​ជាមួយ​ទឹក​។​
 
​ជំរុញ​ការ​ស្រូបយក​សារធាតុ​រ៉ែ​
 
​វីតាមីន C ក្នុង​ក្រូចឆ្មា​ត្រូវបាន​គេ​បង្ហាញថា​ជួយ​បង្កើន​ការ​ស្រូបយក​សារធាតុ​រ៉ែ​។ លើសពីនេះ​ទៀត វីតាមីន C គឺជា​វីតាមីន​មួយ​ក្នុងចំណោម​វីតាមីន​ទូទៅ​បំផុត​ដែលមាន​នៅក្នុង​បន្លែ និង​ផ្លែឈើ​។​
 
​ផឹកទឹក​ក្រូចឆ្មា​ក្តៅ​មួយ​កែវ​នៅពេល​ព្រឹក​មុនពេល​ញ៉ាំ​អាហារ នឹង​ជួយ​ឱ្យ​រាងកាយ​របស់​អ្នកបង្កើន​សមត្ថភាព​ស្រូបយក​សារធាតុ​រ៉ែ​។​
 
​ជំនួយការ​សម្រក​ទម្ងន់​
 
​ទឹកក្រូច​ឆ្មា​មាន​ផ្ទុក​សារជាតិ pectin ដែលជា​ទម្រង់​នៃ​ជាតិ​សរសៃ​រលាយ​ដែល​ត្រូវបាន​បង្ហាញថា​អាចជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​សម្រក​ទម្ងន់​។ ប្រសិនបើ​អ្នក​ផឹក​វា​ជាមួយ​ស្ករ​តិចតួច ឬ​ទឹកឃ្មុំ​ជា​រៀងរាល់​ព្រឹក នោះ​ភេសជ្ជៈ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​ទទួលទាន​កាឡូរី​ពីរ​បប​អាហារ​របស់​អ្នក​។​
 
​បំបាត់​ការឈឺ​ក្រពះ​
 
​ប្រសិនបើ​អ្នក​ចូល​គេង​ដោយ​ពោះ​ឆ្អែត ការ​ក្រហាយ​ទ្រូង និង​ហើមពោះ​អាច​បន្ត​រហូតដល់​ព្រឹក​បន្ទាប់​។​
 
​ទឹក​ក្តៅ​មួយ​កែវ​ជាមួយ​ក្រូចឆ្មា​នៅពេល​ព្រឹក​នឹង​សម្អាត​ប្រព័ន្ធ​នៃ​រាងកាយ ហើយ​សារជាតិ flavonoids នៅក្នុង​ក្រូចឆ្មា​នឹង​ជួយ​ក្រពះ​កាត់បន្ថយ​ជាតិ​អាស៊ីត ដូច្នេះ​អ្នក​ឆាប់​ត្រលប់មក​ធម្មតា​វិញ​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com