ពីនេះ ពីនោះ
បើមានមន្ត្រីខ្ជះខ្ជាយ
03, Feb 2022 , 11:57 am        
រូបភាព
នៅតៀមកាហ្វេចិញ្ចើមថ្នល់ដូចសព្វមួយដង អាសុធីរ មានរឿងរអ៊ូប្រាប់អាសំណាង ក្លើរបស់វា។ ដូចលោកអ្នកដឹងស្រាប់ សុធីរ ធ្វើការនៅក្នុងវិស័យឯកជន ប៉ុន្តែតែងមានទំនាក់ទំនងការងារជាមួយស្ថាប័នរដ្ឋ។ រីឯសំណាងវិញ វាជាមន្ត្រីរាជការ។

 
សុធីរ៖ ម្សិលមិញ អញទៅក្រសួងមួយដើម្បីជជែកការងារសហការលើសកម្មភាពអនាម័យកុមារ។ ជជែកចប់អញចូលបន្ទប់ទឹក។ ព្រះអើយ បន្ទប់ទឹកស្អាត មានពន្លឺថ្ងៃចូលតាមបង្អួចគ្រប់គ្រាន់ គេបើកអំពូលភ្លើងបីបួនចោល។ អញគិតថា ដូចជាមិនត្រូវទេអ្ហា? ពេលអញចេញពីនោមវិញ អញក៏ចុចបិទកុងតាក់ទៅ!
 
សំណាង៖ អ្ហែងច្បាស់ជាចម្លែក ព្រោះនៅវិស័យឯកជន គេនិយាយការសន្សំសំចៃគ្រប់រឿង។ តែនៅរដ្ឋ គេគិតថា អាហ្នឹងរបស់រដ្ឋ លុយរដ្ឋ ការចំណាយរបស់រដ្ឋ។ នៅក្រសួងអញ ក៏ដូចគ្នាដែរ។ ភាគច្រើនលើសលប់ គ្មានអ្នកណាខ្វល់រឿងលើកដៃចុចបិទកុងតាក់ភ្លើង ម៉ាស៊ីនត្រជាក់អ្វីហ្នឹងទេ។
 
សុធីរ៖ បើតែយ៉ាងហ្នឹង រដ្ឋគ្មានសល់លុយធ្វើអ្នកមានអីហ្នឹងគេទេ។ ខាតបង់លុយកាស ជារឿងមួយ ព្រោះបើគ្រប់ស្ថាប័នមានទម្លាប់អាក្រក់អ៊ីចឹង ច្បាស់ជាចំណាយអត់ប្រយោជន៍នេះច្រើនណាស់។ ប៉ុន្តែអញគិតពីសីលធម៌ ការចេះដឹងវិញ។ ពួកគេត្រូវតែយល់ថា វាជាការខ្ជះខ្ជាយ។ ឬមួយនៅផ្ទះរបស់ពួកគេ ពួកគេបើកភ្លើងចោលអ៊ីចឹងដែរ? 
 
សំណាង៖ ស្អែក!
 

© រក្សាសិទ្ធិដោយ thmeythmey.com